ទំនុកច្រៀង (Lyric)
១.ព្រះអង្គអើយឆាប់យាងមក ឱព្រះអង្គអើយឆាប់យាងមក
ខ្ញុំទ្រាំទន្ទឹងក្នុងទុក្ខសោក ចាំទ្រង់យាងមកតាំងរាជ្យឡើង តាំងរាជ្យឡើង ។
ខ្ញុំរង់ចាំ ចាំយាមរាល់ថ្ងៃ ប្រុងជាស្រេចចូលទៅឋានថ្កើង
មកស្រង់ខ្ញុំឡើង តម្កើងក្នុងរាជ្យទ្រង់ ក្នុងរាជ្យទ្រង់ ។
២.ព្រះអង្គអើយឆាប់មកវិញ ឱព្រះអង្គអើយឆាប់មកវិញ
ក្តីល្បួងនាំឲ្យរងទោម្នេញ ភ័យព្រួយខ្លាចចាញ់ត្រូវបាត់បង់ ត្រូវបាត់បង់ ។
សូមប្រទានក្តីអំណរ នៃឋានសួគ៌មានក្នុងព្រះអង្គ
និងកម្លាំងផង សម្រងឲ្យបរិសុទ្ធ ឲ្យបរិសុទ្ធ ។
៣.លោកិយដុនដាបខ្លាំងណាស់ ឱលោកិយដុនដាបខ្លាំងណាស់
សេចក្តីងងឹតបាំងយ៉ាងក្រាស បាំងព្រះអម្ចាស់ខ្ពស់បំផុតខ្ពស់បំផុត ។
អម្ចាស់អើយចាំដល់កាលណា ខ្ញុំខ្លោចផ្សាវេទនាតក់ស្លុត
ក្តីល្បួងឡោមព័ទ្ធ សូមទ្រង់ឆាប់យាងមកឆាប់យាងមក ។