Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: G  ·  Time: 4/4  ·  Tempo: 79bpm  ·  Melody www.khmerworship.com/sheet-music/1316698
check_box_outline_blankទំនុកច្រៀង

ទំនុកច្រៀង (Lyric)
១.ព្រះអង្គយេស៊ូវ ជាម្ចាស់ជីវិតនៃខ្ញុំ ប្រសើរឧតត្តម 
មកពីព្រះវរបិតា ទ្រង់ប្រទានមក ឲ្យមានអំណាចចេស្តា 
ចុះមកលោកា ដើម្បីសង្រ្គោះដល់មនុស្ស។ 
ដូច្នេះពួកយើងត្រូវជឿដល់ព្រះអង្គ ត្រូវលើកដំកើងទ្រង់ជាព្រះប្រោសលោះ 
ទ្រង់បានយាងមកដើម្បីស្លាប់ជំនួស ប្រោសយើងឲ្យរស់ ក្តីស្លាប់ចុះចាញ់។ 

២.ព្រះលោហិតទ្រង់ បានខ្ចាយនៅលើឈើឆ្កាង គឺជាភស្តុតាង 
បញ្ជាក់ពីក្តីស្រឡាញ់ ឈាមសងថ្លៃលោះ មានឬទ្ធិចចេស្តាពោពេញ 
បាបត្រូវចុះចាញ់ ដោយសារព្រះអំណោយទាន។ 
អ្នកណាបានជឿដល់ព្រះវរបិតា ព្រះរាជបុត្រាហើយនិងព្រះវិញ្ញាណ 
នុះទ្រង់សណ្ឋិតបំផ្លាស់ចិត្តគ្រីស្ទាន ថែមទាំងប្រតាន សេចក្តីសុខអើយ។ 

៣.ឳ! បងប្អូនអើយ ចូរដើរតាមផ្លូវព្រះអង្គ បើយើងតាមទ្រង់ 
នោះមិនខុសបំណងឡើយ ផ្លូវរៀបចំស្រេច ក្នុងត្រង់កុំនៅកន្តើយ  
ឃើញទ្រង់ច្បាស់ហើយ លន់តួរថ្វាយចិត្តជឿភ្លាម។ 
ឳ! ព្រះអង្គអើយយើងខ្ញុំដើរតាមទ្រង់ សូមកែតម្រង់ដោយចេស្តាក្នុងឈាម 
ព្រះបន្ទូលនាំដាស់តឿនយើងត្រាប់តាម ឲ្យបានរួចភ្លាម ពីបាបអសោចិ៍។                      
G ចូរជឿព្រះអង្គ (ខ ៩៩) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in