ទំនុកច្រៀង (Lyric)
១.ក្នុងព្រះហស្តទ្រង់ ក្តាប់បិទបាំងខ្ញុំឲ្យផុតពីទុក្ខ ទោះបីមានភ្លៀង ហើយខ្យល់ព្យុះបក់បោកគំហុក
គង់តែខ្ញុំទុកចិត្តដល់ទ្រង់គ្មានភ័យវិតក្ក ខ្ញុំបានក្តីសុខ ដោយសារស្នាមរបួសទ្រង់ ។
បន្ទរ.ឱ!ព្រះអម្ចាស់ព្រះយេស៊ូវអើយ ខ្ញុំមិនភ្លេចឡើយព្រះគុណព្រះអង្គ នៅលើឈើឆ្កាង
ទ្រង់បានស្ម័គ្រព្រះទ័យប្តូរបង់ លះព្រះជន្មទ្រង់ព្រោះចង់សង្គ្រោះរូបខ្ញុំ ។
២.ក្នុងព្រះហស្តទ្រង់ ខ្ញុំមានទីអាងគួរកក់ក្តៅណាស់ ពេលមានទុក្ខព្រួយ ទ្រង់ជួយឲ្យធូរស្បើយស្រឡះ
ឲ្យចិត្តខ្ញុំឈ្នះលើអស់ទាំងក្តីរងវេទនា ពេលឈឺគ្រាំគ្រាទ្រង់ជាគ្រូពេទ្យពូកែ ។
បន្ទរ.ឱ!ព្រះអម្ចាស់ព្រះយេស៊ូវអើយ ខ្ញុំមិនភ្លេចឡើយព្រះគុណព្រះអង្គ នៅលើឈើឆ្កាង
ទ្រង់បានស្ម័គ្រព្រះទ័យប្តូរបង់ លះព្រះជន្មទ្រង់ព្រោះចង់សង្គ្រោះរូបខ្ញុំ ។
៣.ក្នុងព្រះហស្តទ្រង់ ត្រចៀកខ្ញុំផ្ចង់សា្តប់ព្រះសូរសៀង ដាស់តឿនណែនាំ ឲ្យខ្ញុំរស់ថ្វាយទ្រង់ឥតល្អៀង
ខ្ញុំមានអំណរហើយចង់សរសើរទ្រង់ដោយសៀង ទោះបីព្យុះភ្លៀង ខ្ញុំច្រៀងក្នុងព្រះហស្តទ្រង់ ។