ទំនុកច្រៀង (Lyric)
១. អរគុណព្រះអង្គជារាជបុត្រ ជាព្រះរាជបុត្រ ស៊ូលះចោលផុតចាកសួគ៌ា
យកភាពជាមនុស្សនាលោកា ប្រសូតហើយណាក្នុងក្រោលសត្វ ។
បន្ទរ.ហាលេ ហាលេលូយ៉ា ហាលេ ហាលេលូ___យ៉ា ។
២. យប់ទ្រង់ប្រសូត្រនោះអស្ចារ្យ នោះក៏អស្ចារ្យ អស់ពួកទេវតាហោះច្រវាត់
ប្រាប់ពួកឃ្វាលចៀមឲ្យដើរស្កាត់ ទៅគាល់អង្គក្សត្រដ៏ឧត្តម ។
៣. នៅបេថ្លេហិមផ្ទុំក្នុងស្នូក ផ្ទុំនៅក្នុងស្នូក ព្រះដ៏ប្រោសលោកផ្ទុំសុខុម
មានពួកហោរាក្រាបបង្គំ លើកហត្ថប្រណម្យថ្វាយភ័ស្តុភា ។
៤. យើងខ្ញុំសូមអរព្រះគុណធ្ងន់ អរព្រះគុណធ្ងន់ គុណធំលើសលន់ទ្រង់មេត្តា
គុណទ្រង់ប្រោសលោះដោះលោកា ជួយជនគ្រប់គ្នាឲ្យរួចទោស ។
៥. ទ្រង់ស៊ូលះចោលសិរីល្អ ចោលសិរីល្អ ចោលឋានបវរយាងមកប្រោស
ប្រសូតជាមនុស្សភាពមានទោស ដោយចង់សង្គ្រោះយើងរាល់គ្នា ។
៦. កូនសូមអរគុណព្រះបិតា គុណព្រះបិតា ប្រទានបុត្រាទ្រង់មិនរា
ដោយសារស្រឡាញ់យើងរាល់គ្នា លើកចិត្តគ្រាំគ្រានៃបាបជន ។
៧. ព្រះគ្រីស្តកើតក្រោមក្រឹត្យវិន័យ ក្រោមក្រឹត្យវិន័យ ប្រសូតដើម្បីផ្តល់ព្រះគុណ
បំផ្លាញក្តីស្លាប់ដោយអត់ធន់ ស៊ូយកព្រះជន្មបង់សងថ្លៃ ។
៨. ចូរយើងច្រៀងថ្លែងអរព្រះគុណ ថ្លែងអរព្រះគុណ ទ្រង់លោះបាបធ្ងន់ពន់ពេកក្រៃ
ក្តីសុខដល់មនុស្សក្នុងលោកីយ៍ អំណរខ្លាំងក្រៃនៅឋានខ្ពស់ ។