ទំនុកច្រៀង (Lyric)
១.តើអ្នកចង់បានជាស្អាតឬទេ? កុំនៅគិតគ្នេហ៍នាំឲ្យខកអី
ព្រះយេស៊ូវរង់់ចាំប្រោសអ្នកថ្លៃ ចូលមកឃ្មាតខ្មីឯព្រះអង្គចុះ ។
២.ទ្រង់ប្រោសរោគឃ្លង់ស្រកីអណ្ដែង ឆ្កួតស្កន់កាច់ឯងដួលឥតងើបសោះ
រោគខ្វិនថ្លង់ខ្វាក់អារក្សនាំឆ្ពោះ ផ្នូរខ្មោចឯណោះឲ្យស្លាប់តាយហោង ។
៣.រោគនៅខាងក្នុងឥតដឹងខ្លួនទេ ដោយចិត្តធំទ្វេអួតអាងកន្លង
ក៏កាចសាហាវឈា្លនញនអ្នកផង លោភលន់ប៉ុនប៉ងតែទ្រព្យលោកិយ ។
៤.ព្រះអង្គប្រោសអ្នកឲ្យជាស្រឡះ ប្រញាប់រូតរះតើសា្ទក់ស្ទើរអី
បើអ្នកចង់ជាចូលមកឃ្មាតខ្មី ទ្រង់មានខន្ដីហើយស្រឡាញ់មនុស្ស ។
៥.ព្រះអង្គតែងប្រោសមិនចោលអ្នកទៅ អ្នកនឹងរស់នៅបើព្រះអង្គលោះ
ពីអំណាចស្លាប់ជៀសមិនផុតសោះ ទ្រង់ស្រាយហើយអស់គ្មានសេសសល់អ្វី ។
៦.ទ្រង់ប្រោសអ្នកជាស្អាតរោគបាបកម្ម ដែលមានប្រចាំគ្រប់មនុស្សប្រុសស្រី
បើបានជាស្អាតក៏មានសេរី រង់ចាំតែថ្ងៃទ្រង់មកយកទៅ ។