Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: D  ·  Time: 4/4  ·  Tempo: 79bpm  ·  Melody www.khmerworship.com/sheet-music/9775659
check_box_outline_blankទំនុកច្រៀង

ទំនុកច្រៀង (Lyric)
១.ខ្ញុំសូមចូល ឱនក្រាបទៀបបាទាទ្រង់      ទូលថ្វាយព្រះអង្គឲ្យជ្រាបគ្រប់កិច្ចការ 
ដ្បិតព្រះអង្គ មានបន្ទូលថា ឈ្នះល្បួួងគ្រប់គ្រាដោយអធិស្ឋាន 
ក្នុងព្រះនាមព្រះដ៍ថ្កើងថ្កាន បុត្រាប្តូរប្រាណមកជួយសង្រ្គោះ។ 

២.សូមឲ្យសេចក្តីល្បួងបានកន្លងផុត ជួយឲ្យទ្រាំអត់ធន់ទុក្ខលំបាកនោះ 
មិនតាមសាច់ឈាម តាមព្រះទ័យស្មោះ សូមទ្រង់រំដោះឲ្យផុតកន្លង 
ក្នុងព្រះគ្រីិស្ទមានគ្រប់ព្រះគុណ មានគ្រប់ទ្រព្យធនវិសេសនៃព្រះ។ 

៣. គឺព្រះអង្គតែមួយអាចជួយ ដោះទុក្ខពីនេះទៅមុខ ខ្ញុំមិនព្រួយខ្វល់គិត
ស្វែងរកនគរនិងក្តីសុចរិត របស់ព្រះពិតមុនគិតទ្រព្យធន 
ក្នុងព្រះ គ្រីស្ទមានគ្រប់ព្រះគុណ មានគ្រប់ទ្រព្យធនវិសេសនៃព្រះ។ 

៤.ក្តីស្រឡាញ់ របស់ព្រះវរបិតា  ដែលខ្លាំងយ៉ាងណា រហូតដល់ព្រមលះ    
បុត្រាតែមួយ លះឲ្យយើងច្បាស់ តើទ្រង់មិនលះអ្វីផងទាំងឡាយ 
ឲ្យដល់កូនដែលបានសូមហើយ ស្រឡាញ់ជាត្រើយឲ្យកូនបានពរ។                      
D ខ្ញុំសូមចូលឱនក្រាប (ខ ១៩៩) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in