ទំនុកច្រៀង (Lyric)
១.ព្រះគ្រីស្ទបានមក នាំយកអំណរ ឲ្យចិត្តយើងត្រេកអរ ដោយលោះយើងគ្រប់គ្នា
ព្រះយេស៊ូសង ថ្វាយអង្គទ្រង់លើ អាសនាទុកជាគ្រឿងយញ្ញបូជា
ឲ្យរួចបាបគ្រប់គ្នា រួចដោយជឿស្មោះ ។
២.មើលក្ដីស្រឡាញ់ នៃព្រះបិតា ប្រទានរាជបុត្រា យេស៊ូឲ្យមកប្រោស
ទ្រង់មានអំណាច ស្លាប់មិនអាចឈ្នះទ្រង់សោះ ការល្បួងល្បងទ្រង់ជួយដោះ
ស្អាងព្រលឹងឲ្យរស់ អស់កល្បឥតផុត ។
៣.ទ្រង់មកហៅយើង ចូលក្នុងពន្លឺ បាត់ងងឹតហើយជឿ ចាំទីក្រុងបរិសុទ្ធ
ព្រះគ្រីស្ទជាក្សត្រ ម្ចាស់ក្រុងរុងរឿងបំផុត ឲ្យយើងចាំយាមអត់ធ្មត់
ដល់ពេលទ្រង់កំណត់ មកយកទៅពិត ។
៤.អស់អ្នកមានចិត្តចង់ ទទួលទ្រង់ សូមឆាប់យាងព្រះអង្គ ឲ្យចូលគង់ក្នុងចិត្ត
ទ្រង់នៅមាត់ទ្វារ គោះគ្រប់គ្រាទ្វារចិត្តមិត្ត ព្រះវិញ្ញាណសុំសណ្ឋិត
ជាជំនួយជីវិត ដល់កូនព្រះអង្គ ។