ទំនុកច្រៀង (Lyric)
១.អឺអឺអឺអឺអឺងអឺយ ពេលនេះយើងខ្ញុំជាគ្រីស្ទាន រស់ដោយព្រះវិញ្ញាណ បរិសុទ្ធ អឺអឺអឺអឺងអឺយ
ពេលនេះយើងខ្ញុំជាគ្រីស្ទាន រស់ដោយព្រះវិញ្ញាណ បរិសុទ្ធ
ជាជីវិតថ្មីពីរាជបុត្រ ដោយព្រះគុណសុទ្ធព្រោះទ្រង់ប្ដូរ អឺអឺអឺអឺងអឺយ
ពេលយើងមានទុក្ខអធិស្ឋាន នៅក្នុងព្រះនាមព្រះយេស៊ូវ អឺអឺអឺអឺងអឺយ
ពេលយើងមានទុក្ខអធិស្ឋាន នៅក្នុងព្រះនាមព្រះយេស៊ូវ
ព្រះវិញ្ញាណជួយដោយតម្ងូរ ឲ្យយើងមានផ្លូវបានមេត្តា ។
២.អឺអឺអឺអឺអឺងអឺយ យើងខ្ញុំរស់ ក្នុងភាពបរិសុទ្ធ មានអង្គរាជបុត្រជាតម្រា អឺអឺអឺអឺងអឺយ
យើងខ្ញុំរស់ក្នុងភាពបរិសុទ្ធ មានអង្គរាជបុត្រជាត្រមា
រីព្រះបន្ទូលជាអាហារ ពេញដោយចេស្ដាឥតខ្វះឡើយ អឺអឺអឺអឺងអឺយ
ឯអ្នកជិតខាងជាបងប្អូន យើងស្រឡាញ់ស្ងួនឥតកន្ដើយ អឺអឺអឺអឺងអឺយ
ឯអ្នកជិតខាងជាបងប្អូន យើងស្រឡាញ់ស្ងួនឥតកន្ដើយ
ជួយដោះទុក្ខគ្នាឲ្យបានស្បើយ ឥតតបស្នងឡើយការអាក្រក់ ។
៣.អឺអឺអឺអឺអឺងអឺយ យើងរស់ សង្ឃឹមក្នុងជំនឿ ឥតមានសា្ទក់ស្ទើរចង់ដេកលក់ អឺអឺអឺអឺងអឺយ
យើងរស់សង្ឃឹមក្នុងជំនឿ ឥតមានសា្ទក់ស្ទើរចង់ដេកលក់
ឃើញជីវិតថ្មីនាឋានសុខ ព្រះវិញ្ញាណទ្រង់ទុកបញ្ចាំចិត្ត អឺអឺអឺអឺងអើយ។