Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: C  ·  Time: 4/4  ·  Tempo: 86bpm  ·  Melody www.khmerworship.com/sheet-music/945161

ទំនុកច្រៀង (Lyric)
១.ម៉ែឪមានគុណ  រាប់ទុកជាធ្ងន់ថ្លៃឥតឧបមា តែផ្ទឹមពុំស្មើ   គុណព្រះឡើយណា តបស្នងម្ដេចមា្ត  មិនដែល អ្នកណា រួចបាន  ។ 
២.ទ្រង់ផ្ដល់ជីវិត វិញ្ញាណរស់ពិតនៅក្នុងអង្គប្រាណ ផ្គត់ផ្គង់រក្សា អាហារប្រទាន រូបកាយរស់បាន ដោយសារ  គុណទ្រង់ ផ្ដល់មក  ។ 
៣.គុណទ្រង់ដោះទុក្ខ ដោយបាបនាំមុខវង្វេងក្នុងលោក ពេលស្រែករកព្រះ ទ្រង់តែងទតមក ជួយដោះទុក្ខសោក ដោយក្ដី មេត្តា លើសលន់ ។ 
៤.គុណព្រះយេស៊ូវ  លោះយើងដោយប្ដូរលះបង់ព្រះជន្ម គ្មានអ្នកណាឡើយ អាចវាល់ព្រះគុណ ទោសយើងសែនធ្ងន់ ទ្រង់លោះ ឲ្យរួច ពីស្លាប់  ។                      
C គុណព្រះ ( ខ ១២ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in