ទំនុកច្រៀង (Lyric)
១.ភក្ដីព្រះអង្គឧត្តម បន្ទូលសក្តិសមផ្អែមពិរោះ
លោះបាបគ្រប់មនុស្សឲ្យបានរស់ រងគ្រោះសុគតលើឈើឆ្កាង ។
២.ស៊ូទ្រាំលំបាកគ្រប់ដង្ហើម ឧបសគ្គសម្បើមមានគ្រប់យ៉ាង
ទ្រង់មិនដែលខ្វល់នឹងតតាំង នាំមនុស្សឲ្យស្អាងចិត្តមេត្រី ។
៣.អំពើទុច្ចរិតទ្រង់សន្ដោស ព្រោះគេយល់ខុសគួរប្រណី
បើចូលស្ដាប់ជិតយល់សេចក្ដី ផ្ដើមជីវិតថ្មីដោយបន្ទូល ។
៤.មនុស្សឆ្មើងព្រហើនទ្រង់មិនខ្លាច ព្រោះមានអំណាចសាតាំងចូល
ព្រះទយ័សន្ដោសប្រោសដោយយល់ បើទ្រង់មិនខ្វល់ត្រូវវិនាស ។