Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: C  ·  Time: 4/4  ·  Tempo: 75bpm  ·  Melody www.khmerworship.com/sheet-music/9273583

ទំនុកច្រៀង (Lyric)
១.ព្រះយេស៊ូវអើយខ្ញុំចង់បានចិត្តស្ងប់              ចិត្តចាស់ធុញថប់វក់វីដូចរលក 
ផាយផាត់ដោយព្យុះកំណាចកំពុងបក់បោក     ជាចិត្តភ្នកចង់បានតែក្តី     វិនាស  ។ 
តើឲ្យខ្ញុំស្ងប់ចិត្តម្តេចបាន       ទោះខ្ញុំមានទ្រព្យធនពោរពាស 
មិនដែលស្កប់នឹងត្បូងប្រាក់មាស        តែអម្ចាស់អាចឲ្យខ្ញុំស្ងប់បាន     ។ 

២.មានតែទ្រង់ហើយដែលជាម្ចាស់ចិត្តខ្ញុំ       ផ្តល់ក្តីសុខុមឲ្យស្ងប់លើសប្រមាណ 
មានសន្តិភាពក្នុងទ្រង់ដែលអាចប្រទាន     ឲ្យខ្ញុំបានទទួលនូវចិត្តមួយថ្មី   ។ 
ចិត្តក្នុងទ្រង់ជាចិត្តស្ងប់ពិត     នៅថេរឋិតមិនដូចលោកិយ 
សូមប្រទានដោយប្រោសប្រណី       ក្រែងលោកិយយកឈ្នះលើខ្ញុំបាន    ។ 

៣.ទ្រង់ជាអម្ចាស់នៃសន្តិភាពពិត កាលគង់ក្នុងចិត្តនោះបានស្ងប់ស្រាកស្រាន្ត 
សូមដកចិត្តធំចិត្តលោភអួតអាងចង់បាន   ហើយប្រទានជាចិត្តពេញដោយមេត្រី 
ព្រះអម្ចាស់អើយសូមសណ្ឋិត     គង់ក្នុងចិត្តឲ្យមានភក្តី 
ឲ្យខ្ញុំស្ងប់ផុតចិត្តអប្រិយ         ផ្តល់ចិត្តថ្មីដែលមកពីព្រះអង្គ    ។                     
C ខ្ញុំចង់បានចិត្តស្ងប់ ( ខ ២១៧ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in