ទំនុកច្រៀង (Lyric)
១.ខ្ញុំជឿថាព្រះគ្រីស្ទជាព្រះបុត្រា មកប្រសូតយកជាតិជាមនុស្ស
មកដើម្បីនឹងធ្វើការប្រោសលោះ មនុស្សមានបាបឲ្យរួចពីទោសធ្ងន់ ។
២.ខ្ញុំជឿថាព្រះអង្គទទួលរងទុក្ខ ជួសមនុស្សលោកឲ្យរួចទារុណ
ទ្រង់សុគតរួចរស់មានព្រះជន្ម អ្នកបាបធ្ងន់ទ្រង់ប្រោសឲ្យស្អាតបាន ។
៣.ខ្ញុំជឿជាក់ថាទ្រង់ប្រោសខ្ញុំឲ្យរស់ ដល់ថ្ងៃនោះទ្រង់មកមិនខាន
មកប្រោសខ្ញុំទោះស្លាប់ហើយឲ្យបាន រស់វិញថ្កាននាំចូលឋានសួស្ដី ។