ទំនុកច្រៀង (Lyric)
១.តើមានអ្វីសប្បាយ ជាងចិត្តដិតជាប់ព្រះគ្រីស្ទ អ្វីក្នុងលោកិយនេះ មិនដែលឲ្យស្កប់ចិត្តបាន
សប្បាយហើយមានទុក្ខ ជាគូតាមជាប់មិនខាន ឡើងធ្ងន់ហួសប្រមាណ ជាទៀងលុះដល់ថ្ងៃស្លាប់ ។
២.ទ្រព្យវិសេសក្នុងលោក មនុស្សយកទុកជាអំណរ សា្មនថានៅជាប់ល្អ រាល់រូបខ្ញុំដេញតាមច្បាប់
ប្រមូលទុកបង្គរ ភ្លេចគិតថាដល់ថ្ងៃស្លាប់ គ្មានដែលអ្នកណាក្តាប់ យកចេញពីលោកនេះបាន ។
៣.ព្រះគ្រីស្ទជាជីវិត នាំចិត្តឲ្យបានសប្បាយ ទ្រង់មិនដែលគង់ឆា្ងយ ជួយដោះទុក្ខមិនដែលខាន
សប្បាយហើយឥតទុក្ខ មានសង្ឃឹមនៅក្នុងប្រាណ ថាថ្ងៃមួយនឹងបាន ចេញទៅនៅឋានសួគា៌ ។