ទំនុកច្រៀង (Lyric)
១. ខ្ញុំដឹង ថាព្រះសង្គ្រោះ មានព្រះជន្មរស់ ទ្រង់រស់សព្វថ្ងៃ
នៅថ្ងៃអាទិត្យ ជាថ្ងៃទីបី ពួកសិស្សស្រីៗ ទៅផ្នូរទាំងព្រឹក
គេរកសពព្រះអង្គមិនឃើញ (គេរកសពព្រះអង្គមិនឃើញ)
មានចិត្តឆ្ងល់ពិភាល់ពន្លឹក (មានចិត្តឆ្ងល់ពិភាល់ពន្លឹក)
ស្រាប់តែឮទេវតារំឮក (ស្រាប់តែឮទេវតារំឮក)
ថាព្រឹកនេះឯងទ្រង់រស់វិញ ។
២. ខ្ញុំដឹង ថាព្រះសង្គ្រោះ មានព្រះជន្មរស់ ទ្រង់រស់សព្វថ្ងៃ
ម្ដងនោះថូម៉ាស់ មានចិត្តនឹកម៉ៃ សា្មនថាទ្រង់ក្ស័យ ក្លាយជាខ្មោចហើយ
មានភស្ដុតាងអះអាងជាក់ច្បាស់ (មានភស្ដុតាងអះអាងជាក់ច្បាស់)
ថាព្រះគ្រីស្ទមិនមែនខ្មោចឡើយ (ថាព្រះគ្រីស្ទមិនមែនខ្មោចឡើយ)
ថូម៉ាស់ស្ទាបរបួសទ្រង់ហើយ (ថូម៉ាស់ស្ទាបរបួសទ្រង់ហើយ)
ទើបព្រមឆ្លើយថាទ្រង់រស់ពិត ។
៣. ខ្ញុំដឹង ថាព្រះសង្គ្រោះ មានព្រះជន្មរស់ ទ្រង់រស់សព្វថ្ងៃ
មានមនុស្សច្រើនណាស់ មន្ទិលសង្ស័យ ថាព្រះម្ចាស់ថ្លៃ មិនរស់វិញឡើយ
ទ្រង់លេចមកឯពួកសាវក (ទ្រង់លេចមកឯពួកសាវក)
ឲ្យឃើញជាក់ផ្ទាល់នឹងភ្នែកហើយ (ឲ្យឃើញជាក់ផ្ទាល់នឹងភ្នែកហើយ)
គេលែងភ័យលែងខ្លាចលែងល្វើយ (គេលែងភ័យលែងខ្លាចលែងល្វើយ)
ដ្បិតដឹងហើយថាទ្រង់រស់ពិត ។
៤. ខ្ញុំដឹង ថាព្រះសង្គ្រោះ មានព្រះជន្មរស់ ទ្រង់រស់សព្វថ្ងៃ
មនុស្សរាប់លាននាក់ ធ្វើជាសាក្សី ប្រាប់ដល់លោកិយ ថាទ្រង់រស់ពិត
អស់អ្នកណាដែលជឿព្រះអង្គ (អស់អ្នកណាដែលជឿព្រះអង្គ)
វិញ្ញាណទ្រង់មកគង់សណ្ឋិត (វិញ្ញាណទ្រង់មកគងសណ្ឋិត)
ទ្រង់ប្រោសប្រទានជីវិត (ទ្រង់ប្រោសប្រទានជីវិត)
រស់ថេរឋិតក្សេមក្សាន្ដអស់កល្ប ។