ទំនុកច្រៀង (Lyric)
១.មុនជឿព្រះអង្គ នោះខ្ញុំជាត្បូងមួយគ្រាប់កប់ដី មុនជឿព្រះអង្គ នោះខ្ញុំជាត្បូងមួយគ្រាប់កប់ដី
កប់ក្នុងបាបជ្រៅក្រៃ តែមានមួយថ្ងៃទ្រង់ជីកយកបាន។
២.បើគ្មានព្រះអង្គ ខ្ញុំពិតជាត្បូងឥតអ្នករាប់អានបើគ្មានព្រះអង្គ ខ្ញុំពិតជាត្បូងឥតអ្នករាប់អាន
រស្មីមិនដែលមាន តែទ្រង់ឆ្នៃប៉ាន់ទើបឆ្លុះពន្លឺ ។
៣.ទ្រង់កាត់ឆិតជ្រុង ខាត់ឲ្យរលោងចេញរស្មីភ្លឺ ទ្រង់កាត់ឆិតជ្រុងខាត់ឲ្យរលោងចេញរស្មីភ្លឺ
ទ្រង់ប្រើពេលផ្ចង់ធ្វើ ឆាបខាត់ឡើងភ្លឺជាត្បូងយ៉ាងខ្ញង់ ។
៤.ខ្ញុំដឹងប្រាកដ ថាខ្ញុំទ្រាំអត់ពេលជឿព្រះអង្គ ខ្ញុំដឹងប្រាកដ ថាខ្ញុំទ្រាំអត់ពេលជឿព្រះអង្គ
ទុក្ខលំបាកល្បួងល្បង ការបៀតបៀនផងគួរឲ្យតក់ស្លុត ។
៥.ខ្ញុំស៊ូទ្រាំទ្រ ព្រោះមានអំណរក្នុងចិត្តបរិសុទ្ធ ខ្ញុំស៊ូទ្រាំទ្រ ព្រោះមានអំណរក្នុងចិត្តបរិសុទ្ធ
ដ្បិតខ្ញុំដឹងប្រាកដ ថាដល់កំណត់ទ្រង់លើកខ្ញុំឡើង ។
៦.ទ្រង់លើកត្បូងតាំង ឲ្យរស្មីចាំងលើម្កុដថ្កុំថ្កើង ទ្រង់លើកត្បូងតាំង ឲ្យរស្មីចាំងលើម្កុដថ្កុំថ្កើង
នៅឋានសួគ៌រុងរឿង ទ្រង់តាំងខ្ញុំឡើងឲ្យភ្លឺអស់កល្ប ។