ទំនុកច្រៀង (Lyric)
១.ព្រះគ្រីស្ទសុគត តែរស់វិញទេ ទ្រង់មកគ្រាន់តែ រំដោះបាបយើង
ទ្រង់រងទុក្ខជួស ស្លាប់ហើយរស់ឡើង វិលទៅឋានថ្កើង រួចមកទៀតរ៉ា ។
២.កាលព្រះគ្រីស្ទមក មនុស្សលោកមិនស្គាល់ គេមានចិត្តឆ្ងល់ ឃើញការអស្ចារ្យ
ពេលឮទ្រង់ថា ទ្រង់ជាបុត្រា នៃព្រះបិតា គេយកទោសពៃរ៍ ។
៣.ទ្រង់គ្មានខុសសោះ ហេតុអ្វីគេស្អប់ ទ្រង់ជួយគ្រប់សព្វ ប្រោសឈឺរីងរៃ
ឲ្យជាស្រឡះទោះស្លាប់ក្សិណក្ស័យ ប្រោសរស់វិញខ្មីមនុស្សរកចាប់ទោស ។
៤.គេបានឆ្កាងទ្រង់ ស្លាប់ហើយរស់ឡើង យាងទៅឋានថ្កើង ហើយការប្រោសលោះ
យាងមកម្ដងទៀត លើកអ្នកជឿស្មោះ ទោះស្លាប់ដេកអស់ រស់វិញដូចទ្រង់ ។