ទំនុកច្រៀង (Lyric)
១.សែនសប្បាយរីករាយ យើងអើយជាកូនព្រះពិត ព្រោះយើងមានជីវិត
ដោយព្រះយេស៊ូវប្រោសលោះ តាំងជាកូននៃព្រះ ជាម្ចាស់លើគ្រប់ទាំងអស់
ដោយព្រះគុណដ៏ស្មោះ ទ្រង់ធ្វើនៅកាល់វ៉ារី ។
២.មានតែក្តីអំណរ ហូរមកដូចខ្សែទឹកជន់ វិសេសលើសទ្រព្យធន
ដែលមនុស្សខំប្រឹងសំភី យកទុកជាអំណរ សា្មនបានក្សាន្តក្នុងជីវី
ធ្ងន់ដូចផ្ទុកគីរី ខុសពីអំណរនៃព្រះ ។
៣.សែនសប្បាយរីករាយ យើងអើយមានសិទ្ធសេរី មានច្បាប់ចូលរាល់ថ្ងៃ
ទៅដល់នៅចំពោះព្រះ សូមអ្វីៗពីទ្រង់ ព្រះទ័យព្រះអង្គល្អណាស់
សូមទាំងឫទ្ធិតេជះ យកឈ្នះលើចិត្តបាបជន ។
៤.មានតែក្តីអំណរ ធ្វើការបម្រើព្រះអង្គ ដោយក្តីស្រឡាញ់ផង
ពីព្រះដ៏មានព្រះគុណ គ្មានភ័យព្រួយតក់ស្លុត នឹងខ្មាំងប៉ងធ្វើទារុណ
ដ្បិតអំណរជោរជន់ គ្របបាំងការទុក្ខព្រួយអស់ ។
៥.សែនសប្បាយរីករាយ យើងអើយមានព្រះដ៏ពិត ទ្រង់គ្រប់គ្រងជីវិត
បាបមិនដែលឈ្នះយើងសោះ មរតកទ្រង់បម្រុង ទុកឲ្យគ្រប់គ្រងទាំងអស់
ដ្បិតយើងត្រូវប្រោសលោះ បានជីវិតថ្មីពីព្រះ ។