Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: F  ·  Time: 4/4  ·  Tempo: 79bpm  ·  Melody www.khmerworship.com/sheet-music/8426152
check_box_outline_blankទំនុកច្រៀង

ទំនុកច្រៀង (Lyric)
១.ព្រះគ្រីស្ទជាព្រះនៃខ្ញុំ                 ខ្ញុំត្រូវតែដើរតាមព្រះអង្គ  (ស្ទួន)
ព្រោះអីអារក្សវាខំល្បួងល្បង         វាមានបំណងឲ្យខ្ញុំចុះចាញ់  (ស្ទួន)

២.ខ្ញុំមានព្រះគង់ជាមួយ                 ទ្រង់ទុកខ្ញុំជាមិត្តសមា្លញ់  (ស្ទួន)
ទោះបីអារក្សវាខំផ្ចាលផ្ចាញ់     ខ្ញុំមានព្រះគ្រីស្ទជាព្រះទ្រង់ឈ្នះ (ស្ទួន)

៣.ខ្ញុំយកទ្រង់ជាថ្មដា          ដ្បិតទ្រង់មានឬទ្ធីតេជះ   (ស្ទួន)
ទ្រង់បានដណ្ដើមយកជ័យជំនះ    បានឈ្នះលើម្ចាស់សេចក្ដីងងឹត (ស្ទួន)

៤.សាតាំងជាមេលើបាប      ប្រឆាំងដរាបនឹងម្ចាស់ជីវិត (ស្ទួន)
វាចង់បានខ្ញុំជាចំណុះពិត      ដើម្បីបំរើបំណងចិត្តវា  (ស្ទួន)

៥.ព្រះគ្រីស្ទទ្រង់បានស្រឡាញ់      ទ្រង់ស៊ូប្ដូរបង់ព្រះជន្មា   (ស្ទួន)
ទុកជាថ្លៃលោះរូបយើងគ្រប់គ្នា      ឲ្យរួចផុតពីអំណាចក្ដីសា្លប់  (ស្ទួន)

៦.ខ្ញុំយកទ្រង់ជាពំនាក់       ហើយខំដើរតាមអស់ទាំងច្បាប់ (ស្ទួន)
ទ្រង់តែងដោះខ្ញុំឲ្យរួចយ៉ាងឆាប់    ដ្បិតទ្រង់បានឈ្ន្នះលើសាតាំងហើយ (ស្ទួន)                    
F ព្រះគ្រីស្ទទ្រង់ឈ្នះ ( ខ ២២៨ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in