ទំនុកច្រៀង (Lyric)
១.សូមព្រះលោហិតដ៏មានចេសា្ត តាំងសញ្ញាប្រោសលោះនៅលើឈើឆ្កាង ហូរពីរបួសទ្រង់មកលាងបាបខ្ញុំគ្រប់យ៉ាង ប្រោសលុបលាងស្នាមបែកប្រែះស្រាំ
ក្នុងដួងព្រលឹងគ្រាំគ្រា បានជា ស្រឡះពីបាបកម្ម ទ្រង់ឈឺចាប់ ដោយសារទោសខ្ញុំ ឱព្រះអម្ចាស់អើយទោសខ្ញុំធ្ងន់ក្រៃ ។
២.ទូលបង្គំនឹងលើកពែងឡើងផឹក សូមរំលឹកឲ្យខ្ញុំនឹកចាំរាល់ថ្ងៃ នឹកឃើញដល់ឈាមវិសេសហូរចុះលុះត្រាក្ស័យ ឱម្ចាស់ថ្លៃទ្រង់ឈឺយ៉ាងណា
ទ្រង់បានច្រួចជាអំណោយ ចែកឲ្យ ដល់សិស្សផឹកគ្រប់គ្នា ខ្ញុំទទួល ដោយចិត្តជ្រះថ្លា ឱព្រះអង្គអើយពែងទ្រង់ខ្ញុំស្កប់ចិត្ត ។
៣.ទ្រង់ឲ្យខ្ញុំផឹកដរាបទ្រង់មក ប្រោសស្រង់យកនាំទៅឋាននៃជីវិត នៅលើលោកិយខ្ញុំខុសរាល់ថ្ងៃដោយល្បួងពិត សូមអាណិតលើកលែងទោសា
ពែងទ្រង់មានភាពបរិសុទ្ធ បំផុត ទ្រង់តាំងជាសញ្ញាខ្ញុំទទួល ដោយចិត្តជ្រះថ្លា ឱព្រះអម្ចាស់អើយខ្ញុំសូមលន់តួ ។