Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Em  ·  Time: 4/4  ·  Tempo: 86bpm  ·  Melody www.khmerworship.com/sheet-music/8267861

ទំនុកច្រៀង (Lyric)
១.ចូរទៅមុខ ទៅមុខពួកគ្រីស្ទជនអើយ   កុំកន្តើយខំដើរតាមព្រះឧត្តម 
យើងបានទទួលសេរីភាពយ៉ាងធំ  ត្រូវមុតមាំកុំរាថយក្រោយ   ។ 

២.ត្រូវខំបម្រើព្រះដែលលោះយើងមក  ពីស្មោកគ្រោកដើម្បីប្រទានអំណោយ 
ជាជីវិតថេរឋិតទ្រង់ប្រទានឲ្យ  កុំបណ្តោយឲ្យភ្លាត់ដួលចុះ ។ 

៣.យើងពេលនេះមិនមែនជាយើងទៀតទេ  កុំគិតគ្នេហ៍ព្រះទេដែលទ្រង់បានលោះ 
ទិញយើងដាច់ជារបស់ទ្រង់ទាំងអស់   ត្រូវតែស្មោះតាមទ្រង់តទៅ  ។ 

៤.តាមទ្រង់ប្រើត្រូវធ្វើឲ្យបានបែបគួរ  កុំត្អូញថ្ងូរគឺទ្រង់ហើយដែលនាំផ្លូវ 
ទ្រង់ផ្គត់ផ្គង់ឲ្យរស់តាមបែបត្រឹមត្រូវ   ចូរដើរទៅកុំបីតក់ស្លុត  ។ 

៥.ទ្រង់លោះយើងទុកជាវិហារព្រះអង្គ  ដោយស្មោះត្រង់ញែកចេញជាបរិសុទ្ធ 
ទីទ្រង់ឋិតនៅនិត្យត្រូវស្អាតបំផុត  ទ្រង់បរិសុទ្ធក្នុងរូបកាយយើង ។                     
Em ត្រូវញែកខ្លួនថ្វាយព្រះ ( ខ ១៥៣ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in