Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: D  ·  Time: 4/4  ·  Tempo: 81bpm  ·  Melody www.khmerworship.com/sheet-music/8157312

ទំនុកច្រៀង (Lyric)
១.ព្រះលោហិតទ្រង់  ខ្ញុំមុជជម្រះសៅហ្មង ដោយបាបធ្ងន់ផង មានតមកពីដូនតា 
ខ្ញុំលាងជម្រះ ឲ្យស្អាតក្នុងលោហិតទ្រង់ បរិសុទ្ធឥតហ្មង  ហូរធ្លាក់នៅគាល់កូថា 
ពីលើឈើឆ្កាង  ដោយទ្រង់បូជា ថ្វាយព្រះជន្មា  ព្រោះខ្ញុំធ្វើខុស ។ 

២.ខ្ញុំមុជប្រញាប់ ឲ្យស្លាប់និស្ស័យសាច់ឈាម សម្រេចដើរតាម ផ្លូវទ្រង់រៀបហើយឥតខ្ចោះ 
មុជហើយកប់បាប ឲ្យក្រាបដោយឫទ្ធិទ្រង់ភ្លាម ដោយការព្យាយាម ធ្វើតាមតែទ្រង់ទាំងអស់ 
រំពឹងមើលខ្លួន ឲ្យបានឥតទាស់ សង្ឃឹមថ្ងៃនោះ ចូលឋានបរិសុទ្ធ     ។ 

៣.ខ្ញុំអរព្រះគុណ ចំពោះសេចក្ដីមេត្តា ជួយខ្ញុំអស្ចារ្យ ដោយព្រះហឬទ័យអត់ធ្មត់ 
ព្រះគុណនៃទ្រង់ សែនធ្ងន់អីខ្លាំងម៉្លេះណា ប្រោសខ្ញុំឲ្យជា ឲ្យភ្លឺយល់ក្ដីបរិសុទ្ធ 
ខ្ញុំនៅលោកិយ ខ្សោយជាបំផុត ជួយខ្ញុំក្រែងភ្លាត់ ធ្លាក់ក្នុងសាច់ឈាម  ។                     
D ខ្ញុំបានស្អាតដោយព្រះលោហិតទ្រង់ ( ខ ២៦៦ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in