ទំនុកច្រៀង (Lyric)
១.ព្រះយេហូវ៉ាអើយ កុំបន្ទោសឡើយក្នុងកាលទ្រង់ខ្ញាល់ សូមកុំផ្ចាញ់ផ្ចាល ពេលទូលបង្គំខុសធ្លោយ ខ្ញុំនៅទន់ខ្សោយ តែសូមទ្រង់ប្រណីមេត្តា សូមប្រោសឲ្យរួចទុក្ខា ដ្បិតអីចិន្ដា ខ្ញុំសែនរែងកង្វល់ ។
ព្រលឹងទូលបង្គំ ថប់បារម្ភ ចាំមើលផ្លូវទ្រង់មកដល់ រងទុក្ខអំពល់ មេល្បួងតទល់ កៀងខ្ញុំឲ្យធ្លាក់ក្នុងអន្ទាក់ ។
២.សូមទ្រង់យាងមកវិញ ទើបផុតទោម្នេញដោយខ្មាំងឡោមសា្ទក់ ខ្ញុំសង្ឃឹមជាក់ ថាទ្រង់ប្រោសដល់ព្រលឹង ខ្ញុំនៅទន្ទឹង រង់ចាំថ្ងៃទ្រង់ប្រោសរស់ឡើង ពួកស្លាប់មិនលើកដំកើង ព្រះនាមទ្រង់ឡើង នៅស្ថានឃុំព្រលឹង ។
ឱព្រះអម្ចាស់អើយ ទ្រង់ឈ្នះហើយ ខ្ញុំយកទ្រង់ជាទីពឺង ជួយដោះព្រលឹង ថ្ងៃមួយខ្ញុំនឹង ទទួលទ្រង់យាងមកមិនខាន ។