Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: D  ·  Time: 4/4  ·  Tempo: 100bpm  ·  Melody www.khmerworship.com/sheet-music/7442365

ទំនុកច្រៀង (Lyric)
១.ឱ!លោកម្ចាស់អើយ      លោកជាជនជាតិយូដា              (ស្ទួន)
ម្ដេចលោកមកមានវាចា    (ស្ទួន)   រកខ្ញុំស្រីសាសន៍ដទៃ     (រកខ្ញុំស្រីសាសន៍ដទៃ) ។ 

២.ឱ!លោកម្ចាស់អើយ      តើលោកនិយាយពីអ្វី                (ស្ទួន)
បើទឹករស់នោះថ្លាថ្លៃ     (ស្ទួន)         ហេតុអ្វីមកសុំទឹកខ្ញុំ      (ហេតុអ្វីមកសុំទឹកខ្ញុំ) ។ 

៣.ឱ!លោកម្ចាស់អើយ   លោកចេះពន្យល់សមរម្យ            (ស្ទួន)
ទឹករស់ជាទឹកឧត្តម    (ស្ទួន)       ខ្ញុំសូមផឹកទឹកនោះផង    (ខ្ញុំសូមផឹកទឹកនោះផង) ។ 

៤.ឱ!លោកម្ចាស់អើយ    លោកដឹងរឿងច្រើនកន្លង             (ស្ទួន)
ដឹងអស់ទាំងរឿងខ្ញុំផង   (ស្ទួន)     ទំនងលោកជាហោរា     (ទំនងលោកជាហោរា)  ។ 

៥.ឱ!លោកម្ចាស់អើយ    លោកបើកសំដែងអស់អាថ៌                (ស្ទួន)
តាមខ្ញុំដឹងលោកពិតជា    (ស្ទួន)      ព្រះមេស៊ីឬព្រះគ្រីស្ទ      (ព្រះមេស៊ីឬព្រះគ្រីស្ទ) ។ 

៦.ឱ!លោកម្ចាស់អើយ    ខ្ញុំយល់ហើយពីការនេះ                        (ស្ទួន)
ពេលខ្ញុំជឿដល់ព្រះគ្រីស្ទ   (ស្ទួន)     ទឹកនេះរស់ក្នុងចិត្តខ្ញុំ     (ទឹកនេះរស់ក្នុងចិត្តខ្ញុំ) ។ 

៧.មានក្ដីអំណរ    ហូរលាយនិងក្ដីសុខុម     (ស្ទួន)        
ចេញពីចិត្តដែលប្រកព្រំ     (ស្ទួន)    ឃុំគ្រងដោយព្រះវិញ្ញាណ  (ឃុំគ្រងដោយព្រះវិញ្ញាណ)  ។                      
D ចម្រៀងស្រីសាសន៍សាម៉ារី ( ខ​ ១០៣ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in