ទំនុកច្រៀង (Lyric)
១. ឱ!ណាសេចក្តីអើយស្រឡាញ់ ស្រឡាញ់ ព្រះម្ចាស់អើយ ខ្ញុំអើយ សេចក្តីដែលព្រះទ្រង់ស្រឡាញ់
ទ្រង់ស្រឡាញ់ ឲ្យឃើញ ឲ្យឃើញយ៉ាងណាមិញ ឱ!ម្ចាស់អើយ ថ្លៃអើយ ទ្រង់យាងមកប្តូរសុគត
ដោយព្រោះ ដោយព្រោះតែបាបយើង ឱ!ម្ចាស់អើយ ថ្លៃអើយ ទ្រង់យាងមកប្តូរសុគត ។
២. ទ្រង់ត្រូវទទួលអើយរងទុក្ខ រងទុក្ខ ព្រះម្ចាស់អើយ ខ្ញុំអើយ ទទួលរងទោសយ៉ាងរន្ធត់
យ៉ាងរន្ធត់ ត្រូវមនុស្ស មើលងាយយ៉ាងបំផុត ឱ!ម្ចាស់អើយ ថ្លៃអើយ គេជេរប្រមាថស្តោះដាក់
ដោយសារ ដោយសារតែទោសយើង ឱ!ម្ចាស់អើយ ថ្លៃអើយ គេជេរប្រមាថស្តោះដាក់ ។
៣. ទ្រង់ត្រូវគេនាំអើយទៅឆ្កាង ទៅឆ្កាង ឱ!ម្ចាស់អើយ ខ្ញុំអើយ ទ្រង់ត្រូវរងទោសធ្ងន់អន័គ្ឃ
ធ្ងន់អន័គ្ឃ ព្រះបិតា ផ្ទេរទោសយើងដាក់ ឱ!ម្ចាស់អើយ ថ្លៃអើយ ឲ្យទ្រង់ត្រូវស្លាប់ជំនួស
តែទោស តែទោសនៃយើងទេ ឱ!ម្ចាស់អើយ ថ្លៃអើយ ឲ្យទ្រង់ត្រូវស្លាប់ជំនួស ។
៤. តើព្រះស្រឡាញ់មនុស្សយ៉ាងណា យ៉ាងណា ព្រះម្ចាស់អើយ ខ្ញុំអើយ ទ្រង់មកទទួលរងទុក្ខទោស
រងទុក្ខទោស ឲ្យយើង ឲ្យយើងបានរួចរស់ ឱ!ម្ចាស់អើយ ថ្លៃអើយ រួចទោសក្នុងភ្លើងនរក
ឲ្យយើង ឲ្យយើងជឿដល់ទ្រង់ ឱ!ម្ចាស់អើយ ថ្លៃអើយ រួចទោសក្នុងភ្លើងនរក ៕