ទំនុកច្រៀង (Lyric)
១.យើងខ្ញុំកំពុងនៅចំពោះព្រះ ឱនក្រាបសំពះសុំក្ដីករុណា ទ្រង់មិនដែលខានផ្ដល់ក្ដីមេត្តា ដល់យើងរាល់គ្នាជាកូនព្រះអង្គ
សូមលើកសរសើរព្រះទ័យសប្បុរស លើកតាំងនាមឈ្មោះព្រះទ័យស្មោះត្រង់ នាមព្រះសង្រោះពិរោះកន្លង សូមលើកព្រះអង្គយេស៊ូវតែមួយ។
២.យើងខ្ញុំកំពុងនៅចំពោះព្រះ ស្ដាប់ព្រះតម្រាស់ដែលទ្រង់ត្រូវជួយ ពាក្យយើងទូលសូមព្រះអង្គលើកស្ទួយ ដោយសារជំនួយនៃព្រះវិញ្ញាណ។
សូមអរព្រះគុណដល់ព្រះដ៏ពិត ព្រះជួយគំនិតរកអង្គណាគ្មាន អំណោយបិតាចុះពីសួគ៌ឋាន ជួយយើងឱ្យបាននៅចំពោះព្រះ៕