Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: C  ·  Time: 4/4  ·  Tempo: 111bpm  ·  Melody www.khmerworship.com/sheet-music/7244153

ទំនុកច្រៀង (Lyric)
១.ទីណាមានព្រះយេស៊ូវគង់នៅ    សុខសាន្ដគ្រប់ផ្លូវឥតដែលវឹកវរ 
ចិត្តច្រៀងសប្បាយថ្វាយសេរីល្អ    ផែនដីដូចសួគ៌ដ្បិតព្រះចេស្ដា  ។ 

បន្ទរ. យើងច្រៀងដោយអំណរ  ហាលេលូយ៉ា      
យើងច្រៀងដោយអំណរ ហាលេលូយ៉ា 

២.ទីណាមានព្រះយេស៊ូវឋិតនៅ មនុស្សបាបេឃាឃៅប្រែស្លូតរាបសា 
ដ្បិតទ្រង់ជាមិត្តពេញដោយមេត្តា  ទាក់ទាញចិន្ដាឲ្យប្រកបស្និទ្ធ ។ 

បន្ទរ.យើងច្រៀងសរសើរទ្រង់  ហាលេលូយ៉ា 
យើងច្រៀងសរសើរទ្រង់  ហាលេលូយ៉ា 

៣.ទីណាមានព្រះយេស៊ូវឋិតនៅ  បាបថយអស់ទៅព្រោះចាញ់ឥទ្ធិឫទ្ធ 
ចេស្ដាក្នុងឈាមខ្ចាយលោះជីវិត  បាបដល់ស្លាប់ពិតរួចដោយសារទ្រង់ ។ 

បន្ទរ.យើងច្រៀងអរព្រះគុណ   ហាលេលូយ៉ា     
យើងច្រៀងអរព្រះគុណ   ហាលេលូយ៉ា   

៤.ទីណាព្រះយេស៊ូវគង់ជាមួយ  លំបាកទុក្ខព្រួយរលាយបាត់បង់ 
ទ្រង់រងបន្ទុកបើផ្ទេរលើទ្រង់  តែត្រូវលះបង់ថ្វាយខ្លួនដាច់ស្រេច  ។ 

បន្ទរ.យើងច្រៀងអរព្រះគុណ               ហាលេលូយ៉ា     
យើងច្រៀងអរព្រះគុណ               ហាលេលូយ៉ា 

៥.ច្នេះសូមបងប្អូនរកព្រះយេស៊ូវ    កុំបង្អង់យូរក្រែងលោអ្នកភ្លេច 
យាងទ្រង់ចូលគង់ក្នុងចិត្តជាស្តេច គ្រប់គ្រងចិត្តស្រេចបានសុខសាន្ដអើយ ។ 

បន្ទរ.ទ្រង់ជាព្រះនៃយើង        ហាលេលូយ៉ា 
ទ្រង់ជាព្រះនៃយើង        ហាលេលូយ៉ា                      
C ទីណាមានព្រះយេស៊ូវគង់នៅ ( ខ ១១៤ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in