ទំនុកច្រៀង (Lyric)
១.ឃើញព្រះយេស៊ូវ មកប្រោសលោះ ទ្រង់យកជាតិជាមនុស្ស ហើយរស់ ជិតរាស្ដ្រទ្រង់ ។
២.ឃើញទ្រង់ប្រកាស ពីព្រះអង្គ ថាព្រះចាត់មកផង បំណង ដោះលោកិយ ។
៣.ឃើញទ្រង់ធ្វើការ ឫទ្ធិបារមី មានមនុស្សប្រុសស្រី ឃ្មាតខ្មី តាមព្រះអង្គ ។
៤.តាមស្ដាប់បន្ទូល កែតម្រង់ ទ្រង់ប្រោសអស់រោគផង ប្រោសឃ្លង់ ដេញអារក្ស ។
៥.ឃើញទ្រង់ជាប់ឆ្កាង ជួសយើងជាក់ ដោយព្រះទ័យស្មោះស្ម័គ្រ ឲ្យធួន នឹងបាបយើង ។
៦.ឃើញទ្រង់សុគត រួចរស់ឡើង ព្រះបិតាតម្កើង ទ្រង់ឡើង អស់កល្បអើយ ។
៧.ខ្ញុំជាមនុស្សបាប ឃើញទ្រង់ហើយ ជឿជាក់មិនកន្ដើយ ទ្រង់ហើយ ជាព្រះពិត ។
៨.ទ្រង់ឲ្យបន្ទូល នៃជីវិត ហើយលោមកំសាន្ដចិត្ត ខ្ញុំសូម តាមព្រះអង្គ ។