ទំនុកច្រៀង (Lyric)
១.ចូរកុំខ្វល់ខ្វាយពីថ្ងៃស្អែកឡើយ ព្រះអង្គជ្រាបហើយនូវរឿងជីវិតអ្នក
ខ្វះម្ហូបចំណីព្រះអង្គទ្រង់ជ្រាបជាក់ គ្មានអ្វីស្លៀកពាក់ព្រះអង្គទតឃើញពិត ។
បន្ទរ.ចង់បានអ្វីៗ ព្រះមានទាំងអស់ ជឿដល់ទ្រង់ចុះនោះនឹងបានជីវិត
ត្រូវរកនគរនឹងសេចក្ដីសុចរិត របស់ព្រះពិតឃើញសិនទើបទ្រង់ផ្ដល់ឲ្យ ។
២.មើលអស់ទាំងសត្វបក្សីបក្សា វាគ្មានធ្វើការខ្វល់ខ្វាយសន្សំទុក
មិនព្រោះដកស្ទួងច្រូតកាត់ដាក់ជង្រុក តែព្រះទំនុកបំរុងគង់ជីវិត ។
បន្ទរ.ចង់បានអ្វីៗ ព្រះមានទាំងអស់ ជឿដល់ទ្រង់ចុះនោះនឹងបានជីវិត
ត្រូវរកនគរនឹងសេចក្ដីសុចរិត របស់ព្រះពិតឃើញសិនទើបទ្រង់ផ្ដល់ឲ្យ ។
៣.ចូរមើលផ្កាឈូកឬផ្កាតាមវាល ស្រស់ល្អត្រកាលលើសជាងក្សត្រតែងអង្គ
មិនត្បាញរវៃខ្វល់ខ្វាយដេរប៉ាក់ផង តែព្រះរៀបផ្គងតុបតែងល្អវិចិត្រ ។
បន្ទរ.ចង់បានអ្វីៗ ព្រះមានទាំងអស់ ជឿដល់ទ្រង់ចុះនោះនឹងបានជីវិត
ត្រូវរកនគរនឹងសេចក្ដីសុចរិត របស់ព្រះពិតឃើញសិនទើបទ្រង់ផ្ដល់ឲ្យ ។
៤.ព្រះស្រឡាញ់មនុស្សលើសអ្វីទាំងឡាយ ទ្រង់ហ៊ានចំណាយទាំងរាជបុត្រនៃទ្រង់
ឲ្យទុកជាថ្លៃលោះព្រលឹងមនុស្សបាត់បង់ ត្រូវឲ្យជឿទ្រង់លែងខ្វល់ខ្វាយគំនិត ។