Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: G  ·  Time: 4/4  ·  Tempo: 77bpm  ·  Melody www.khmerworship.com/sheet-music/7104650
check_box_outline_blankទំនុកច្រៀង

ទំនុកច្រៀង (Lyric)
I.មេឃខ្មៅងងឹត   បាំងរស្មីបាត់   បាំងរស្មីបាត់តាំងពីថ្ងៃត្រង់  
ព្រះគ្រីស្ទជាប់ឆ្កាង  យ៉ាងវេទនាអស់ជាច្រើនម៉ោង  នៅកាល់វ៉ារី  
វេលាម៉ោងបីមុនផុតជីវី   ទ្រង់ស្រែកថាការស្រេចពេញទី បានជ័យ ជម្នះ   

R.ពេលផុតព្រះជន្ម  នោះផ្ទាំងវាំងនន  ដែលបាំងក្នុងព្រះវិហារ  រហែកជាពីស្រឡះ  
គឺព្រះគ្រីស្ទទ្រង់បើកផ្លូវទៅព្រះ  យើងរាល់គ្នាមានសិទ្ធិជាក់ច្បាស់ ចូលទៅ ព្រះបាន  

II.បាបខ្មៅងងឹត  បាំងមនុស្សជុំជិត  បាំងមនុស្សជុំជិតឆ្ងាយពីព្រះអង្គ  
ព្រះគ្រីស្ទជាប់ឆ្កាង លោហិតទ្រង់ហូរលុបបាបបង់  នៅកាល់វ៉ារី  
ហៀបអស់ព្រះជន្មទ្រង់ស្រែកប្រាប់ពី  ការប្រោសលោះហើយស្រេចពេញទី បានជ័យ  ជម្នះ  

R.ទ្រង់ស្លាប់ជំនួស  ឱ្យយើងបានរស់ ដោយទ្រង់យកជ័យជម្នះ លើសេចក្តីស្លាប់ត្រាបាន  
ទ្រង់រស់ឡើងវិញជួយយើងគ្រប់ប្រាណ ឱ្យមានជ័យលើក្តីស្លាប់បាន ដ្បិតទ្រង់ ឈ្នះហើយ                      
G នៅកាល់វ៉ារី (ខ ៥៥) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in