ទំនុកច្រៀង (Lyric)
១.ថ្ងៃល្អដ៏បវរមហាជោគជ័យ មានពន្លឺថ្មីប្រុសស្រីមេត្រីព្រះអង្គ
ព្រះយេស៊ូវជាមិត្តស្មោះត្រង់ ដើរតាមព្រះអង្គទ្រង់ជួយដោះទុក្ខធំ ។
២.យើងខ្ញុំជាកូនចៀមព្រះអម្ចាស់ ប្ដេជ្ញាស្រឡះដើរតាមព្រះដ៏ឧត្តម
ព្រះអង្គទ្រង់លោះបាបយើងខ្ញុំ លើកហត្ថប្រណម្យបង្គំថ្វាយពរជ័យ ។
បន្ទរ.លោហិតហូរខ្ចាយ ស្រោចស្រពព្រះកាយឥតណាយព្រះទ័យ
ទ្រាំលុះដល់ក្ស័យ បីថ្ងៃរស់វិញមានចេស្ដា ។
៣.បិតា បុត្រានិងព្រះវិញ្ញាណ ប្រិតប្រៀនទូន្មានឲ្យយើងបានសម្រេចការ
ផ្លាស់ជីវិតជាថ្មីថ្លៃថ្លា ព្រះគុណអស្ចារ្យអស់កល្បតទៅអើយ ។