Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Em  ·  Time: 4/4  ·  Tempo: 136bpm  ·  Melody www.khmerworship.com/sheet-music/6095642

ទំនុកច្រៀង (Lyric)
១.ទារកតូចអើយ            ចុះហេតុម្ដេចឡើយទ្រង់លះឋានសួគ៌                     ពិភពលោកនេះជាឋានមិនគួរ 
ម្ដេចចុះចាកសួគ៌មកឋានមនុស្សលោក    (ម្ដេចចុះចាកសួគ៌មកឋានមនុស្សលោក)    ។ 

២.ទារកតូចអើយ            ចុះហេតុម្ដេចឡើយទ្រង់ផ្ទុំក្នុងស្នូក              ខ្វះអ្វីវិមានស្កឹមស្កៃក្នុងលោក 
ម្ដេចទ្រង់ជ្រើសយកស្នូកសត្វដូច្នេះ?      (ម្ដេចទ្រង់ជ្រើសយកស្នូកសត្វដូច្នេះ?)    ។ 

៣.ទារកតូចអើយ             ខ្ញុំយល់ច្បាស់ហើយអាថ៌កំបាំងនេះ             ទំនាយទាយថាទ្រង់ជាព្រះគ្រីស្ទ 
មកជួយសង្គ្រោះរាស្ដ្រអ៊ីស្រាអែល     (មកជួយសង្គ្រោះរាស្ដ្រអ៊ីស្រាអែល)    ។ 

៤.ទារកតូចអើយ              ខ្ញុំយល់ច្បាស់ហើយអត្ថន័យណូអែល               ពួកគង្វាលចៀមជាក្រុមមនុស្សដែល   
ផ្ដើមធ្វើណូអែលមុនគេបង្អស់     (ផ្ដើមធ្វើណូអែលមុនគេបង្អស់)    ។ 

៥.គេមករកទ្រង់              ហតា្ថលើកផ្ចង់ជង្គង់លុតចុះ                ក្រាបថ្វាយបង្គំព្រះអង្គសង្គ្រោះ 
តាំងទ្រង់ជាម្ចាស់គ្រងរាជ្យក្នុងចិត្ត       (តាំងទ្រង់ជាម្ចាស់គ្រងរាជ្យក្នុងចិត្ត)   ។ 

៦.ព្រះអង្គរាប់អាន          មនុស្សបាបគ្រប់ប្រាណនិងអ្នកក្រពិត              ជ្រើសតាំងគេឡើងជាមនុស្សពិសិដ្ឋ   
ឲ្យទៅឆា្ងយជិតផ្សាយដំណឹងល្អ   (ឲ្យទៅឆា្ងយជិតផ្សាយដំណឹងល្អ)  ។                      
Em ទារកតូចអើយ ( ខ ៤៧ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in