Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Am  ·  Time: 4/4  ·  Tempo: 100bpm  ·  Melody www.khmerworship.com/sheet-music/6088345

ទំនុកច្រៀង (Lyric)
១.ពេលណាអ្ន្នកនៅតែឯង ត្រមោចកណ្ដោចកណ្ដែង នឿយព្រួយក្រៃលែង 
ស្រេកឃ្លានចង់ឆា្ងញ់ ប្រយ័ត្ន     ប្រយ័ត្នអារក្ស វាមក វាមកល្បួងផ្ចាញ់ 
ឲ្យធ្លាក់ទៅវិញ  វិនាសទៀងជាក់ ។ 

២.អារក្សស្ទូចអ្នកនឹងនុយ ល្អស្រស់មានក្លិនឆា្ងញ់ឈ្ងុយ ទប់ខ្លួនកុំធ្លោយ 
ផុងជាប់អន្ទាក់ ប្រយ័ត្ន  ប្រយ័ត្ននឹងវា  ដែលក្លែងធ្វើជាមិត្តអ្នក 
វាល្បួងទាញទាក់      ឲ្យអ្នកក្សិណក្ស័យ ។ 

៣.អារក្សពូកែប្រើល្បិច  បបោសអង្អែលចាក់ចុច ចាក់ចំចំណុច 
ដែលនៅទន់ខ្ចី  វាច្រៀង  វាច្រៀងបំពេរ ឲ្យអ្ន្នកគិតតែលោកិយ 
ភ្លេចកំណើតថ្មី      ភ្លេចក្ដីស្រឡាញ់  ។ 

៤.អារក្សវាលាក់កំនួច  ដូចសិង្ហមានចង្កូមស្រួច  ពួនសា្ទក់លបលួច 
ត្របាក់អ្នកវិញ      វាមាន វាមានបំណង ពង្រាត់អ្នកចេញពីព្រះ 
ឲ្យរងទោម្នេញ  ឆា្ងយពីព្រះអង្គ  ។ 

៥.អាវុធពូកែសក្ដិសិទ្ធ អាវុធដ៏មានឥទ្ធិឬទ្ធិ គឺគម្ពីរពិត 
កាន់ដោយផ្ចិតផ្ចង់  ត្រូវចូល   ត្រូវចូលឲ្យជិត  ប្រកបស្និទ្ធនឹងព្រះអង្គ 
ធ្វើតាមពាក្យទ្រង់   ហើយអធិស្ឋាន ។                     
Am ប្រកបជាប់ជាមួយព្រះអង្គ ( ខ ២២៥ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in