ទំនុកច្រៀង (Lyric)
១.ឱ!ព្រះយេស៊ូវអើយ ទ្រង់ជាព្រះអង្គសង្គ្រោះ (ស្ទួន) ទ្រង់មាន ព្រះនាមឧត្តមស័ព្ទពិរោះ ប្រោសលោះ មនុស្សគ្រប់គ្នា ទ្រង់មាន ព្រះនាមឧត្តមស័ព្ទពិរោះ ប្រោសលោះ មនុស្សគ្រប់គ្នា
២.ដោយសារព្រះគុណទ្រង់ យើងខ្ញុំបានជាអ្នកជា (ស្ទួន) ហើយបាន ធ្វើជាកូនព្រះវរបិតា រាប់ជា អ្នកសុចរិត ហើយបាន ធ្វើជាកូនព្រះវរបិតា រាប់ជា អ្នកសុចរិត
៣.ទ្រង់មានក្ដីសប្បុរស ស្រឡាញ់មេត្តាអាណិត (ស្ទួន) អត់ទោស បាបយើងឲ្យរួចគង់ជីវិត ថ្វាយចិត្ត ពឹង្រពះអង្គ អត់ទោស បាបយើងឲ្យរួចគង់ជីវិត ថ្វាយចិត្ត ពឹង្រពះអង្គ
៤.ដោយពឹងអាងព្រះនាម យើងបានសម្រេចបំណង (ស្ទួន) សូមអ្វី នោះបានសម្រេចដូចចិត្តប៉ង ការល្បង យើងបានឈ្នះ សូមអ្វី នោះបានសម្រេចដូចចិត្តប៉ង ការល្បង យើងបានឈ្នះ