Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: D  ·  Time: 4/4  ·  Tempo: 79bpm  ·  Melody www.khmerworship.com/sheet-music/5575124
check_box_outline_blankទំនុកច្រៀង

ទំនុកច្រៀង (Lyric)
១.ថ្ងៃដែលខ្ញុំថ្វាយខ្លួននោះប្រៀបដូចជា ថ្ងៃខ្ញុំរៀបការជាមួយព្រះអង្គ (ស្ទួន)  ចិត្តខ្ញុំស្មោះត្រង់ តាមព្រះអង្គរាល់ថ្ងៃ (ស្ទួន) 

២.ទទួលព្រះយេស៊ូវហើយខ្ញុំត្រេកអរ ខ្ញុំមានអំណរក្នុងជីវិតថ្មី		(ស្ទួន)  តែឧបស័គ្គក្រៃ ពួកផ្ទះខ្ញុំទិទាន (ស្ទួន) 

៣.គេត្មះតិះដៀលគេពោលបញ្ឈឺចិត្ត ឲ្យខ្ញុំទ្រាំអត់ស្ទើរតែពុំបាន (ស្ទួន) មិនយូរប៉ុន្មាន ខ្ញុំជិនណាយព្រះអង្គ (ស្ទួន) 

៤.ខ្ញុំភ្លេចគ្រាដើមខ្ញុំភ្លេចពាក្យសន្យា ដែលធ្លាប់ញេលថាខ្ញុំស្រឡាញ់ទ្រង់ (ស្ទួន) ខ្ញុំចោលព្រះអង្គ ព្រោះខ្លាចអស់តម្លៃ (ស្ទួន) 

៥.ចង់បានសក្ដិយសកេរ្ដិ៍ឈ្មោះនិងប្រាក់កាស ដែលពិតជាព្រះរបស់លោកិយ (ស្ទួន) កើតចិត្តអប្រិយ ទ្រង់ហៅធ្វើកន្តើយ	(ស្ទួន) 

៦.តែក្តីស្រឡាញ់នៃព្រះនោះអស្ចារ្យ រកក្ដីស្នេហ៍ណាផ្ទឹមពុំបានឡើយ	(ស្ទួន)  ខ្ញុំក្បត់ទ្រង់ហើយ ទ្រង់បែរជាអាណិត	(ស្ទួន) 

៧.ព្រះអង្គស្រឡាញ់រូបខ្ញុំឥតរសាយ ឥតចេះជិនណាយថ្នាំងថ្នាក់គំនិត (ស្ទួន) ខ្ញុំកែប្រែចិត្ត ស្ម័គ្រស្មោះទ្រង់លុះក្ស័យ (ស្ទួន)                      
D ព្រះអង្គស្រឡាញ់រូបខ្ញុំឥតរសាយ ( ខ ២៣៨ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in