ទំនុកច្រៀង (Lyric)
បន្ទរ.យើងខ្ញុំក្រុមយុវជន នៃពលគ្រីស្ទាន ចិត្តមោះមុតក្លាហាន ដើរតាមព្រះគ្រីស្ត
បេសកកម្មទ្រង់ ផ្តល់ឲ្យថ្ងៃនេះ យើងត្រូវរូតរះ បំពេញថ្វាយទ្រង់ ។
១.យើងមានចិត្តអត់ធន់ មិនទម្រន់ឬរារង់ ប្រុងប្រៀបស្តាប់ព្រះអង្គ
តាមបំណងព្រះហឫទ័យ ពេលទ្រង់ត្រាស់បង្គាប់ ឲ្យធ្វើអ្វី
យើងឃ្មាតខ្មីខំបំពេញត្រាតែបាន ។
២.យើងមានចិត្តទន់ភ្លន់ ចេះអត់ឱន យោគយល់គ្នា ចេះជួយយកអាសារ
ហើយការពារអ្នកទន់ខ្សោយ ពេលបំពេញកិច្ចកាងារអ្វីមួយ
យើងមិនធ្លោយ ខំបំពេញត្រាតែបាន ។
៣.យើងមានចិត្តក្លាហាន ប្រថុយប្រាណ កាត់ឧបស័គ្គ ទោះបីមានគ្រោះថ្នាក់
រង់ចាំស្ទាក់យើងក៏ដោយ ព្រះអង្គតែងតែគង់ជាប់ជាមួយ
ប្រុងចាំជួយ ឲ្យដណ្តើម យកជ័យបាន ។
៤.យើងខ្ញុំក្រុមយុវជន នៃពលគ្រីស្ទាន ចិត្តមោះមុតក្លាហាន
ដើរតាមព្រះគ្រីស្ត បេសកកម្មទ្រង់ ផ្តល់ឲ្យថ្ងៃនេះ
យើងត្រូវរូតរះ បំពេញថ្វាយទ្រង់ ៕