ទំនុកច្រៀង (Lyric)
១.កូនអើយព្រះអង្គស្រឡាញ់អ្នក ទ្រង់តែងថ្នមថ្នាក់អ្នករាល់ថ្ងៃ តាំងពីព្រលឹងនៅតូចខ្ចី មិនឲ្យមានអ្វីប៉ះពាល់បាន ។
២.ទ្រង់ទទួលបីនៅព្រះហស្ត ចូរថ្វាយទាំងអស់ដោយកុំខាន ព្រះអង្គស្រឡាញ់ពន់ប្រមាណ ទ្រង់ស៊ូប្តូរប្រាណដោយគិតគ្នេហ៍ ។
បន្ទរ.ចូរកូនថ្វាយខ្លួនកុំអាល័យ ម៉ែឪលោកិយគ្មានអ្វីទេ ជីវិតនៅព្រះជាប់ឋិតថេរ កុំនៅរិះរេតាមទ្រង់ចុះ ។
៣.ទ្រង់យកអ្នកធ្វើជាកូនទ្រង់ ប្រគល់ទ្រព្យផងឲ្យទាំងអស់ ជានគររាជ្យមិនដួលចុះ ឋិតនៅយ៉ាងនោះរៀងអស់កល្ប ។
បន្ទរ.ចូរកូនថ្វាយខ្លួនកុំអាល័យ ម៉ែឪលោកិយគ្មានអ្វីទេ ជីវិតនៅព្រះជាប់ឋិតថេរ កុំនៅរិះរេតាមទ្រង់ចុះ ។