Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Am  ·  Time: 4/4  ·  Tempo: 97bpm  ·  Melody www.khmerworship.com/sheet-music/5218230
check_box_outline_blankទំនុកច្រៀង

ទំនុកច្រៀង (Lyric)
១.ឱ! បងប្អូនអើយ ចូរអ្នកខំស្វែងរក ព្រះពិត   (ស្ទួន) 
ពឹងខ្លួនឯងនោះមិនដែលបានដូចចិត្ត តែព្រះដ៍ពិតទ្រង់ចង់ជួយយើង។ 

២.ឱ! បងប្អូនអើយ ចូរលះចោលចិត្ត ដែលអួតអាង   (ស្ទួន) 
ទីពឹងពាក់លើការដែលខ្លួនខំសាង នោះជាភស្តុតាងទា់នឹងព្រះទេ។ 

៣.ឯកាប្រព្រឹត ឱ! បងប្អូនអើយពិត ខំគ្នាន់គ្នេហយ៍   (ស្ទួន) 
ព្រះអង្គទ្រង់មិនព្រមទទួលយើងទេ ទ្រង់យល់ព្រមតែអ្នកដែលជឿទ្រង់។ 

៤.ព្រះគ្រីស្ទយាងមក ឱ! បងប្អូនអើយស្រង់ មនុស្សលិចលង់   (ស្ទួន) 
ទ្រង់ស៊ូប្តូរលោះយើងដោយព្រមលះបង់ ខ្ទេចខ្ទាំរូបអង្គខ្ចាយព្រះលោហិត។ 

៥.បាបយើងធ្ងន់ក្រៃ ឱ! បងប្អូនអើយត្រូវ  បាត់ជីវិត   (ស្ទួន) 
តែទ្រង់លោះយើងរយចដោយព្រះលោហិត ពឹងការប្រព្រឹត្តនោះឥតផ្លូវសោះ។ 

៦.ដូចច្នេះបងប្អូនអើយ ចូរអ្នកជឿព្រះ អង្គសង្រ្គោះ (ស្ទួន) 
បានជីវិតថ្មីហើយទ្រង់ប្រោសឲ្យរស់ រួចនាំយើងឆ្ពោះទៅឋានសុខសាន្ត។ 

៧.ជីវិវតអស់កល្ប ឱ! បងប្អូនអើយ គ្មានអ្វីប្តូរបាន   (ស្ទួន) 
ទាល់តែព្រះទ្រង់ប្រគល់ឲ្យជាទាន ដោយព្រះគុណគ្មានអ្វីអាចប្រៀបផ្ទឹម។                     
Am ឱបងប្អូនអើយចូរខំស្វែងរកព្រះ (ខ ៩៦) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in