ទំនុកច្រៀង (Lyric)
១.ខ្ញុំបានស្រឡាញ់ដល់ព្រះយេស៊ូវ ដ្បិតទ្រង់បានប្តូរជីវិតព្រោះខ្ញុំ ព្រះអង្គស្រឡាញ់ណាស់ ស៊ូលះឋានសួគ៌ដ៏ឧត្តម
ប្តូរបង់ជីវិតលោះរូបខ្ញុំ ឲ្យរួចពីបាបនិងទោសធំ ទុកជាកូនស្ងួនភ្ងា ។
២.ខ្ញុំបានស្រឡាញ់ដល់ព្រះយេស៊ូវ ដ្បិតសិរីល្អ និងឫទ្ធិចេសា្ត ទ្រង់ជាម្ចាស់ជីវិត ព្រះពិតបង្កើតមនុស្សលោកា
បានឈ្នះក្តីស្លាប់យ៉ាងអស្ចារ្យ ព្រះជន្មមិនផុតសោះឡើយណា គ្រប់ការទ្រង់ជ្រាបច្បាស់ ។
៣.ខ្ញុំបានស្រឡាញ់ស្មោះដល់ព្រះអង្គ ដ្បិតទ្រង់ស្មោះត្រង់ចំពោះខ្ញុំណាស់ ព្រះទ័យមិនប្រួលប្រែ ក្តីស្នេហ៍ទ្រង់មិនប្រែក្រឡាស់
ទោះខ្ញុំភ្លេចទ្រង់នៅពេលខ្លះ ព្រះទ័យអត់ធ្មត់ដល់បានឈ្នះ លើចិត្តរឹងខ្ញុំបាន ។
៤.តើមានអ្នកណាខ្ញុំស្រឡាញ់លើស គឺទ្រង់ឥតឃ្នើសសន្តោសរកគ្មាន ព្រះអង្គតែងតែផ្ទៀង សា្តប់សៀងខ្ញុំថ្លែងអធិស្ឋាន
ជួយដោះបញ្ហាទាំងប៉ុន្មាន អស់ទាំងសំណូមទ្រង់ប្រទាន ខ្ញុំសង្ឃឹមទ្រង់ណាស់ ។