Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: G  ·  Time: 4/4  ·  Tempo: 107bpm  ·  Melody www.khmerworship.com/sheet-music/4956696

ទំនុកច្រៀង (Lyric)
១.ពេលណាមានទុក្ខលំបាក     ព្រះគុណទ្រង់ផ្តល់ថែមទៀត ទោះក្នុងគ្រាចង្អៀតខ្ញុំរស់ដោយសង្ឃឹមជាក់   មានអំណរមកដល់ 
ភ្លេចខ្វល់ព្រួយក្រលំបាក  ការបៀតបៀនគ្រោះថ្នាក់ ពួកខ្មាំងឡោមព័ទ្ធចាំសា្ទក់  ព្រះគ្រីស្ទជាខែលរងឈ្នះ ។ 

២.គ្រានេះមានវេទនាខ្លាំង  លោកិយជឿនលឿនខាងបាប បានផលទុក្ខដុនដាប   ចម្បាំងអត់ឃ្លានព្រាត់ប្រាស់ ខ្ញុំមានព្រះយេស៊ូវ 
បន្ធូរទុក្ខស្បើយរហ័ស ទូលទ្រង់ឲ្យជ្រាបច្បាស់ ព្រះអង្គមិនដែលក្រឡាស់  ទ្រង់តែងលួងលោមថ្នមថ្នាក់  ។ 

៣.ព្រះគុណហូរមកមិនដាច់ ជួយខ្ញុំរាល់ពេលយប់ថ្ងៃ រស់នៅក្នុងលោកិយមានព្រះទីពឹងពំនាក់ លោកិយនេះមិនស្គាល់ 
តែព្រះស្គាល់ខ្ញុំយ៉ាងជាក់  មនុស្សឲ្យទុក្ខគ្រោះថ្នាក់ ទាញនាំឲ្យជាប់អន្ទាក់ តែព្រះដោះដោយព្រះគុណ ។                     
G ទ្រង់ជួយដោះទុក្ខ ( ខ ២៣៤ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in