Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Dm  ·  Time: 4/4  ·  Tempo: 125bpm  ·  Melody www.khmerworship.com/sheet-music/4700789

ទំនុកច្រៀង (Lyric)
១.ទោះស្លាប់ឬរស់ខ្ញុំស្មោះនឹងទ្រង់  មិនព្រមលះបង់ព្រោះទ្រង់ល្អណាស់  (ស្ទួន)
ព្រះអង្គស្រឡាញ់មនុស្សលោកជាក់ច្បាស់  ទើបសុខចិត្តលះបង់ព្រះជន្មា ។ 

២.ព្រះអង្គមានជ័យខ្ញុំក៏មានជ័យ    សុគតបីថ្ងៃទ្រង់ឈ្នះមរណា  (ស្ទួន)
ឈ្នះអស់អ្វីៗនៅលើលោកា      មានព្រះជីវ៉ារស់នៅសព្វថ្ងៃ   ។ 

៣.ជោគជ័យជម្នះបានមកឯទ្រង់  ត្រចះត្រចង់រុងរឿងពេកក្រៃ  (ស្ទួន)
ខ្ញុំអរខ្លាំងណាស់លែងមានភិតភ័យ  ព្រះគ្រីស្ទម្ចាស់ថ្លៃប្រោសលោះខ្ញុំហើយ  ។ 

៤.ខ្ញុំឈ្នះក្តីស្លាប់ដោយសារគុណព្រះ  បាបចាញ់លែងឈ្នះលើខ្ញុំទៀតឡើយ  (ស្ទួន)
ជីវិតខ្ញុំថ្មីអស់កល្បទៅអើយ  ទ្វារសួគ៌បើកហើយចាំទទួលផង   ។ 

៥.ចូរសប្បាយឡើងពួកយើងកូនព្រះ  ត្រូវខំរូតរះបម្រើព្រះអង្គ  (ស្ទួន)
ទ្រង់ប្រទានពរស័ក្តិសមកន្លង  ជ័យជម្នះទ្រង់ ទ្រង់ឲ្យយើងស្រេច ។                      
Dm ដោយសារព្រះដ៏មានជ័យ ( ខ ២៩៥ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in