Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: C  ·  Time: 4/4  ·  Tempo: 130bpm  ·  Melody www.khmerworship.com/sheet-music/4648513

ទំនុកច្រៀង (Lyric)
១.ព្រះយេស៊ូវទ្រង់បានមក        (ស្ទួន)          ដើម្បីនឹងរកមនុស្សដែលបាត់បង់ 
អ្នកណាដែលជឿព្រះអង្គ       (ស្ទួន)          នោះនឹងបានគង់ជីវិតជាប់នៅ       ។ 

២.អស់ឱពួកអ្នកគ្រីស្ទាន            (ស្ទួន)          ត្រូវតែក្លាហានផ្សាយដំណឹងទៅ 
ដល់មនុស្សបាត់បង់ឥឡូវ      (ស្ទួន)          ចូរពួកយើងទៅជួយជាប្រញាប់      ។ 

៣.លើកហត្ថទូលព្រះអម្ចាស់     (ស្ទួន)          មានជនច្រើនណាស់កំពុងខ្ចាយខ្ចាត់ 
ត្រូវពួកយើងប្រតិបត្តិ             (ស្ទួន)          កុំនៅស្ងៀមស្ងាត់ឈប់កណ្តាលផ្លូវ   ។  

៤.ដោយយើងជាពលគ្រីស្ទាន  (ស្ទួន)          គួរបោះជំហានព្រមៗគ្នាទៅ 
ឲ្យបានស្រុះស្រួលបួលកូវ     (ស្ទួន)          កុំនៅ    ដើរទៅដោយពួតដៃគ្នា      ។ 

៥.បើយើងពិតជាកូនព្រះ           (ស្ទួន)          ដ៏មានតេជះ      ត្រូវយើងនឹកនា 
អាណិតអាសូរប្រជា               (ស្ទួន)          ពលរដ្ឋច្រើនគ្នាមិនទាន់ស្គាល់ទ្រង់     ។ 

៦.ជយោយើងកូនព្រះពិត         (ស្ទួន)          ដែលមានឥទ្ធិឫទ្ធិមិនត្រូវរារង់ 
ចូរធ្វើតាមបណ្តាំទ្រង់             (ស្ទួន)          ជួយកែតម្រង់បាបជនឲ្យជា               ។ 

៧.ទៅមុខកុំឲ្យយើងខ្មាស់          (ស្ទួន)          ពួកយើងកូនព្រះត្រូវតែឧស្សាហ៍ 
ព្រះយេស៊ូវបានផ្តាំថា             (ស្ទួន)          ឲ្យយើងធ្វើការថ្វាយទ្រង់កុំខាន            ។                      
C ព្រះយេស៊ូវទ្រង់បានមក ( ខ ១៥២ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in