ទំនុកច្រៀង (Lyric)
១.សូមអរព្រះគុណដល់ព្រះអង្គ ត្បិតក្តីស្រឡាញ់នៃទ្រង់ មានដល់រូបខ្ញុំ យ៉ាងខ្លាំងអស្ចារ្យ ដល់ម្ល៉េះ
បានជាទ្រង់យាង មកប្តូរជីវ៉ា បង់ព្រះជន្មលើអាសនា ជាយញ្ញបូជា លោះជីវិតខ្ញុំ ចេញពីសេចក្តីស្លាប់ ។
២.អរគុណចំពោះព្រះលោហិត ទ្រង់ខ្ចាយជាថ្លៃលោះពិត ដើម្បីគ្របបាំង ឲ្យខ្ញុំរួចបាប ឈាមថ្លៃ
ដល់ម្ល៉េះហូរលោះ ខ្ញុំចេញពីស្លាប់កាលនឹកឡើងសែនឈឺចាប់ ខ្ញុំបានធ្វើបាប ឲ្យទ្រង់ត្រូវរង ជួសព្រោះក្តីស្រឡាញ់ ។