ទំនុកច្រៀង (Lyric)
១.ពួកយើងជាសិស្សអើយ ដើរតាមព្រះអង្គ (ស្ទួន)
នុ៎ះទ្រង់តម្រង់ * ឲ្យយើងអាចធ្វើបានល្អ (ស្ទួន)
២.យើងជាគ្រីស្ទជនអើយ តាំងចិត្តស្មោះស (ស្ទួន)
ប្រព្រឹត្តតែល្អ * ធ្វើគំរូ ដល់លោកិយ (ស្ទួន)
៣.យើងជាកូនព្រះអើយ ដ៏មាននាមល្បី (ស្ទួន)
ទ្រង់ឈ្នះលោកិយ * ចូរយើងតាំងចិត្តអង់អាច (ស្ទួន)
៤.យើងជាពន្លឺអើយ យើងមានអំណាច (ស្ទួន)
តាមទ្រង់យើងអាច * ឈ្នះបាបហើយឈ្នះស្លាប់ (ស្ទួន)
៥.ចូរដើរតាមទ្រង់អើយ ទ្រង់ទុកត្រមាប់ (ស្ទួន)
ព្រះគ្រីស្ទប្ដូរស្លាប់ * សងថ្លៃឲ្យធួនបាបយើង (ស្ទួន)
៦.បងប្អូនគ្រប់គ្នាអើយ ចូរលើកតម្កើង (ស្ទួន)
ទ្រង់ស្រឡាញ់យើង * ឲ្យយើងចេះស្ដាប់តាមទ្រង់ (ស្ទួន)