ទំនុកច្រៀង (Lyric)
១.ព្រះវរបិតា ទ្រង់ស្នេហាដល់មនុស្សទាំងឡាយ ព្រះអង្គមិនណាយ
ទោះយើង ជាមនុស្សលិចលង់ តែដោយក្ដីស្រឡាញ់
ដល់យើងទ្រង់មិនដែលបោះបង់ ហើយក៏ចាត់អង្គសង្គ្រោះឲ្យមកផែនដី ។
២.ព្រះគ្រីស្ទប្រសូត មកជាមនុស្សនៅបេថ្លេហិម ទ្រង់ផ្ដល់សង្ឃឹម
ឲ្យមនុស្ស គ្រប់ជាតិប្រុសស្រី មានសេចក្ដីសុខសាន្ដ
ដោយបានព្រះអង្គប្រោសប្រណី បង្កើតជាថ្មីដោយព្រះវិញ្ញាណព្រះអង្គ ។
៣.ព្រះគ្រីស្ទរងទុក្ខ យ៉ាងខ្លោចផ្សានៅកាល់វ៉ារី ប្ដូរក្ស័យជីវី
ជួសយើង យកឈាមចេញសង ឲ្យរួចពីក្ដីស្លាប់
ព្រោះបាបយើងធ្ងន់ក្រៃកន្លង ព្រះគុណព្រះអង្គលោះជារបស់ទ្រង់ដាច់។
៤.ព្រះគ្រីស្ទរស់ឡើង បានតម្កើងដល់សិរីល្អ នៅឋានបវរ
ទ្រង់ក៏រៀបទុកជាស្រេច ឲ្យដល់អស់អ្នកណា
ដែលស្ម័គ្រចិត្តទទួលទ្រង់ដាច់ ដោយបានសម្រេចយកទ្រង់ជាព្រះខ្លួនផ្ទាល់ ។