Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: F  ·  Time: 4/4  ·  Tempo: 97bpm  ·  Melody www.khmerworship.com/sheet-music/3749543

ទំនុកច្រៀង (Lyric)
១.យើងឃើញថាសន្ដិភាពមានក្នុងព្រះយេស៊ូវ          ឱណាបងប្អូនអើយ 
យើងឃើញថាសន្ដិភាពមានក្នុងព្រះយេស៊ូវ              ជាសន្ដិភាពពិត 
មានដល់កូនព្រះអង្គ      អ្នកណាចង់បាន    ត្រូវទទួលទ្រង់ 
ទុកជាម្ចាស់ជីវិតផង    នឹងបានសុខសន្ដិភាពហើយ       ។ 

២.យើងឃើញសេចក្ដីជំនឿមានក្នុងព្រះយេស៊ូវ         ឱណាបងប្អូនអើយ យើងឃើញសេចក្ដីជំនឿមានក្នុងព្រះយេស៊ូវ               ជាជំនឿដ៏រស់ 
មានដល់កូនព្រះអង្គ    អ្នកណាចង់បាន         ត្រូវទទួលទ្រង់ 
ទុកជាម្ចាស់ជីវិតផង       នោះនឹងបានសង្គ្រោះពិត   ។ 

៣.ក្ដីសង្ឃឹមនិងអំណរមានក្នុងព្រះយេស៊ូវ    ឱណាបងប្អូនអើយ                                                                                                                                                                                      
ក្ដីសង្ឃឹមនិងអំណរមានក្នុងព្រះយេស៊ូវ           សេចក្ដីស្រឡាញ់ពិត 
ក៏នៅក្នុងព្រះអង្គ      អ្នកណាចង់បាន     ត្រូវទទួលទ្រង់ 
ទុកជាម្ចាស់ជីវិតផង      នោះនឹងបានគ្រប់ទាំងអស់    ។ 

៤.រីភាពដ៏បរិសុទ្ធមានក្នុងព្រះយេស៊ូវ         ឱណាបងប្អូនអើយ 
រីភាពដ៏បរិសុទ្ធមានក្នុងព្រះយេស៊ូវ              ទាំងអំណាចចេស្ដា 
ក៏របស់ព្រះអង្គ       អ្នកណាចង់បាន      ត្រូវទទួលទ្រង់ 
ទុកជាម្ចាស់ជីវិតផង      នឹងបានជាកូនព្រះពិត    ។                     
F មាននៅក្នុងព្រះយេស៊ូវ ( ខ ១២០ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in