Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: G  ·  Time: 4/4  ·  Tempo: 130bpm  ·  Melody www.khmerworship.com/sheet-music/3457302

ទំនុកច្រៀង (Lyric)
១.ព្រះគ្រីស្ទមកប្រោស      ឱបងប្អូនអើយ        មនុស្សខ្វាក់ថ្លង់គ 
ខ្វិនឲ្យងើបឈរ      ឱបងប្អូនអើយ               ទោះគ្រប់រោគឈឺ     ។ 

២.ព្រោះគេងងឹត        នោះទ្រង់យាងមក        ប្រោសឲ្យបានភ្លឺ 
ថ្លង់ឲ្យស្ដាប់ឮ        ប្រោសបានដោយជឿ      ឲ្យដឹងក្ដីពិត      ។ 

៣.ព្រះគ្រីស្ទមកប្រោស     ឱបងប្អូនអើយ       ផ្ដាច់ចំណងចិត្ត 
អារក្សចងរឹត         ឱបងប្អូនអើយ        នាំឲ្យធ្វើបាប       ។ 

៤.គេឆ្កួតវង្វេង    នោះទ្រង់យាងមក     ប្រោសផ្ដាច់យ៉ាងឆាប់ 
ឲ្យឈប់ធ្វើបាប     ធ្វើខ្លួនឲ្យស្លាប់       ដោយសារដៃឯង ។ 

៥.ព្រះគ្រីស្ទមកប្រោស    ឱបងប្អូនអើយ   រោគឃ្លង់គួរស្ញែង 
ឆ្លងតាមពូជឯង     ឱបងប្អូនអើយ       តដល់កូនេចៅ    ។ 

៦.គ្រប់គ្នាមានបាប  នោះទ្រង់យាងមក   ប្រោសស្អាតត្រឹមត្រូវ 
ដ្បិតអីគ្មានផ្លូវ    ណាទៀតតម្រូវ  ក្រៅពីឈាមទ្រង់   ។ 

៧.ព្រះគ្រីស្ទយាងមក   ឱបងប្អូនអើយ    ប្រោសមនុស្សស្លាប់បង់ 
ស្លាប់ព្រោះបាបផង   ឱបងប្អូនអើយ    ទ្រង់ប្រោសរស់ពិត  ។ 

៨.បើជឿទ្រង់ជាក់   ថាទ្រង់មកប្រោស   នោះបានជីវិត 
ចូរជឿទ្រង់ពិត   ពឹងអស់ពីចិត្ត  កុំពឹងខ្លួនឯង  ។                     
G ព្រះគ្រីស្ទមកប្រោស ( ខ ១១០ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in