Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: D  ·  Time: 4/4  ·  Tempo: 81bpm  ·  Melody www.khmerworship.com/sheet-music/3420056

ទំនុកច្រៀង (Lyric)
១. យើងជាពួកសាសន៍នៃឋានសួគ៍   (ស្ទួន)                បានរាប់ជាគួរ                នឹងទទួលសិរីល្អ 
នាឋានរុងរឿង      បវរថ្កុំថ្កើង     ព្រះគ្រីស្ទទ្រង់ស្មោះស            លះបង់ព្រះជន្ម 
យកព្រះលោហិតប្ដូរ                         លោះហើយនាំយើងចរទៅ     ឋាន     ខ្ពស់     អឺ  អឺ  អឺ  អឺ  អឺ...អើយ   ។ 

២. នៅជុំវិញបល្ល័ង្កឧត្តម   (ស្ទួន)            យើងនឹងហែហម                 ច្រៀងថ្វាយជ័យព្រះទ្រង់យស 
ទ្រង់ឈ្នះមច្ចុរាជ    ហើយរស់ឡើងវិញ                    ដើម្បីជួយរំដោះ             ស្រេចលើទ្រង់ហើយ 
ខាងសេចក្ដីសង្គ្រោះ      ដ្បិតព្រះអង្គសន្ដោស ដោយសា     ទរ      អឺ  អឺ  អឺ  អឺ  អឺ...អើយ   ។ 

៣. សូរសៀងតន្ដ្រីសួគ៌ប្រគុំ    (ស្ទួន)                   យើងច្រៀងភិរម្យ                            ទាំងយប់ថ្ងៃឥតឈប់ឈរ 
ច្រៀងថាហាលេ   ហាលេលូយ៉ា                    សូមថ្វាយសិរីល្អ                     ទាំងរាជ្យ  ចេស្ដា 
ឥតមានការផ្លាស់ប្ដូរ      យើងច្រៀងថ្វាយព្រះពរស្រី      សួ       ស្ដី     អឺ  អឺ  អឺ  អឺ  អឺ...អើយ   ។ 

៤. ពេលនេះយើងខ្ញុំសូមច្រៀងថ្វាយ (ស្ទួន)     អង្គព្រះពណ្ណរាយកាល         យើងនៅក្នុងលោកិយ៍ 
ច្រៀងសរសើរពី     ព្រះអង្គមានគុណ                ធ្ងន់លើសហួសនិស្ស័យ                 សូមឆាប់យាងមក 
ស្រង់យើងខ្ញុំឡើងខ្មី      យើងនឹងច្រៀងបទថ្មីថ្វាយ      ព្រះ        អង្គ        អឺ  អឺ  អឺ  អឺ  អឺ...អើយ   ។                      
D ចម្រៀងនៃពួកឋានសួគ៍ ( ខ ៣៤ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in