ទំនុកច្រៀង (Lyric)
១.ចិត្តខ្ញុំស្រែកច្រៀងពីគុណករុណា ទ្រង់ប្រោសមេត្តា ដល់ខ្ញុំ រួចហើយ ខ្ញុំមានសេរី រួចខ្លួនដល់ត្រើយ ព្រលឹង ខ្ញុំអើយ រីករាយ អស្ចារ្យ ។
២.ឥឡូវខ្ញុំច្រៀង រងំក្នុងចិត្ត សរសើរព្រះពិត ទ្រង់មានមេត្តា បាបខ្ញុំមិនគួរ ទ្រង់ប្រោស សោះណា តែព្រះ បិតា ស្នេហា ខ្ញុំពិត ។
៣.ព្រះគុណនៃទ្រង់ខ្ញុំវាល់មិនបាន ច្រើនហួសប្រមាណស្រោចស្រពដួងចិត្ត នាំឲ្យខ្ញុំច្រៀងរៀងមួយ ជីវិត ច្រៀងថ្វាយ ព្រះពិត ដែលស ង្គ្រោះខ្ញុំ ។