ទំនុកច្រៀង (Lyric)
១.ចូររៀបចំ ចូររៀបចំ ផ្លូវឱ្យបានសមរម្យ ទុកទទួលលព្រះ
ពង្រាបភ្នំឱ្យរស្មីស្អាតស្រឡះ ធ្វើថ្នល់ល្អល្អះ ថ្វាយព្រះអម្ចាស់យើង
អស់ទាំងច្រកជ្រលងភ្នុំ បំពេញខ្ពស់ល្មម បានជាផ្លូវឡើង
ដីក្រលុកមុខយើង លុបឱ្យស្មើឡើង រៀបផ្លូវថ្វាយព្រះ។
២.ចូររៀបចំ ចូររៀបចំ ផ្លូវឱ្យបានសមរម្យ ទុកទទួលលព្រះ
ពង្រាបភ្នំឱ្យរស្មីស្អាតស្រឡះ ធ្វើថ្នល់ល្អល្អះ ថ្វាយព្រះអម្ចាស់យើង
អស់ទាំងភ្នំតូចភ្នំធំ បន្ទាបឱ្យល្មម សម_ជាផ្លូវឡើង
ដីណាខ្ពស់មុខយើង ឈូសឱ្យស្មើឡើង រៀបផ្លូវថ្វាយព្រះ។
៣.ចូររៀបចំចូររៀបចំ ផ្លូវឱ្យបានសមរម្យ ទុកទទួលលព្រះ
ចូរលះចិត្តសាហាវ ចោលស្រឡះ ហើយទទួលព្រះ ដោយដួងចិត្តសុភាព
ឈូសរំលើងចិត្តអំនួត ដែលធ្លាប់អាងអួត ឱ្យបានរាបទាប
អស់ទាំងរណ្ដៅបាប ត្រូវលុបឱ្យរាប រៀបផ្លូវថ្វាយព្រះ។
៤.ចូរប្រែចិត្ត ចូរប្រែចិត្ត ឋានសួគ៌តាំងនៅជិត ក្បែរអ្នកពិតណាស់
ចូរលះចោលបាបផ្លូវ ប្រព្រឹត្តចាស់ វិលមករកព្រះ ដោយដួងចិត្តត្រង់ស្មោះ
អង្វរហើយលន់តួបាប ដោយចិត្តទន់ទាប ចំពោះព្រះចុះ
ជឿព្រះអង្គសង្គ្រោះ នោះទើបបានរស់ ក្នុងនគរ_ព្រះ៕