ទំនុកច្រៀង (Lyric)
១.ខ្ញុំមើលឃើញឋានសួគ៌ពេញរស្មី ឋានពេញសិរីល្អយ៉ាងអស្ចារ្យ រុងរឿងឧត្តមឥតឧបមា អស់ពួកទេវតាហោះច្រវាត់
ហែហមគាល់អង្គព្រះមហាក្សត្រ ដ៏ជាម្ចាស់សួគ៌ាមានឫទ្ធិក្តាត់ គឺអង្គព្រះគ្រីស្ត ។
២.ព្រះអម្ចាស់អើយខ្ញុំចង់បាននៅ ឋានឥតហ្មងសៅប្រសើរយ៉ាងនេះ ឋានគ្មានទុចរិតឬជាន់ជិះ ដោយការឈ្នានីសកាប់សម្លាប់
ទទួលខ្ញុំផងឲ្យមានច្បាប់ ខ្ញុំស៊ូលះលោកីយ៍ខំត្រងត្រាប់ ស្តាប់តាមព្រះអង្គ ។
៣.ឋានសួគ៌មានតែសេចក្តីសុចរិត ឋាននៃជីវិតគ្មានស្លាប់ឡើយហោង ខ្ញុំជាបាបជនជាប់សៅហ្មង ព្រោះការរំលងបញ្ញត្តិព្រះ
វង្វេងឆ្ងាយបង់ក្នុងបាបក្រាស់ តែសូមទ្រង់មេត្តាលាងជម្រះ ឲ្យចូលឋានសួគ៌ ។